ចេញផ្សាយ ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១
សៀមរាប៖ ក្មេងស្រីរងគ្រោះចំនួន២នាក់ បានអះអាងថា ខ្លូនត្រូវបានក្មេងប្រុស ដែលជាសិស្សសាលាអាយុ១៣ឆ្នាំម្នាក់ចាប់រំលោភ។
ជុំវិញករនីនេះ បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថា នៅវេលាម៉ោង១២និង៣០នាទី១០ ខែកុម្ភ: ឆ្នាំ២០២១ ការិយាល័យប្រឆាំងការជួញដូរមនុស្ស បានទទួលបណ្ដឹង០១ករណី រំលោភសេពសន្ថវះលើអនិតិជន កាលថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី នៅចំណុចផ្ទះជនសង្ស័យ ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។
របាយការណ៍បានបន្តថា ករណីនេះជនរងគ្រោះ ទី១ ឈ្មោះ ន .ស.ល.ក អាយុ០៧ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប កុមារីរងគ្រោះទី២ ឈ្មោះ រ .ល.ហ្ស. អាយុ០៥ឆ្នាំ ត្រូវជាប្អូនជីដូនមួយ ជាមួយកុមារីរងគ្រោះ ទី១ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។
សមត្ថកិច្ចញ្ជាក់ថា បន្ទាប់ពីទទួលបណ្ដឹង ការិយាជំនាញ បានប្រគល់ជនរងគ្រោះទាំងពីរនាក់អោយទៅ មន្ទីរជំនាញខេត្តសៀមរាប ដើម្បីយកទៅធ្វើកោសល្យវិច័យ នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹក ដោយមានការសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តសៀមរាប កំលាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ត្រី អាង សែន នាយការិយាល័យ ចុះដល់កន្លែងកើតហេតុ នឹងធ្វើការស្ដាប់ចម្លើយជនសង្ស័យ។
ជនសង្ស័យឈ្មោះ យេត សុខលីម ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្ស បានសារភាពថាខ្លួនបានត្រឹមតែអោប នឹងបឺតមាត់ ជនរងគ្រោះទាំងពីរនាក់តែប៉ុណ្ណោះ។ក្រោយស្តាប់ចម្លើយសារភាព កុមារដែលជាជនសង្ស័យ ត្រូវបានព្រះរាជអាជ្ញា ប្រគល់អោយទៅអាណាព្យាបាលធ្វើការអប់រំ ចំណែកសំណុំរឿងចាត់ការតាមនិតិវីធី បញ្ជូនទៅសាលាដំបូង ខេត្តសៀមរាប៕