រថយន្តកូរ៉េ ព្រលះម៉ូតូពេញទំហឹង របួសធ្ងន់ម្ចាស់ម៉ូតូសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

0
726

ចេញផ្សាយ ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ រថយន្តកូរ៉េឃ្លុបដឹកទំនិញមួយគ្រឿង បានបើកវ៉ាជែងមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូហុងដាឌ្រីមសេ១២៥មួយគ្រឿង ពេញទំហឹងក្នុងទិសដៅបញ្ច្រាសទិសគ្នា។

ក្នុងគ្រោះថ្នាក់នេះរថយន្ត បានអូសម៉ូតូប្រហែល១៥០ម៉ែត្រ បណ្តាលអោយបុរសជាម្ចាស់ម៉ូតូរងរបូសធ្ងន់បាក់ភ្លៅនិងបាក់ដៃ ដែលហេតុការណ៍នេះ បានកើតឡើងតាមបណ្តោយផ្លូវបេតុព្រៃស ស្ថិតនៅក្នុងភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២១។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ J-0772 ធ្វើដំណើតាមបណ្តោយផ្លូវបេតុងព្រៃស ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរ៉េឃ្លុបដឹកទំនិញមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AG-1095 បានវ៉ាជែងជាមួយរថយន្តដឹកទំនិញធុនធំមួយគ្រឿងមិនស្គាល់ម៉ាកបានជ្រុលទៅបុកម៉ូតូពេញទំហឹងក្នុងទិសដៅបញ្ច្រាសគ្នា ពេលនោះរថយន្តបង្កមិនបានឈប់ទេ បន្តអូសម៉ូតូជនរងគ្រោះប្រហែលជា១៥០ម៉ែត្របណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់។

រីឯអ្នកបើករថយន្តបង្កបានព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុដេញតាមចាប់អ្នកបើកបររថយន្តបង្កបានយកមកប្រគល់ឲ្យទៅសមត្ថកិច្ច ចំណែកជនរងគ្រោះត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌដង្កោបានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងរួចបានយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុក នៅអធិការដ្នាននគរបាលខណ្ឌដង្កោដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕