អគ្គិភ័យឆេះផ្ទះពលរដ្ឋចំនួន២ខ្នង បំផ្លាញអស់សម្ភារៈប្រើប្រាស់ និងទ្រព្យមួយចំនួនទៀត

0
762

ចេញផ្សាយ ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១

សៀមរាប៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ត្រូវបានអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោរសន្ធៅ រួមនិងទ្រព្យសម្បត្ដិមួយចំនួន ដែលបានកើតឡើងកាលពីវេលាម៉ោង០៥និង៣០នាទីល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមសមត្ថមូលដ្ឋានបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋរងការឆេះទាំងស្រុងចំនួន២ខ្នង ដែលនៅជាប់គ្នា ក្នុងទីតាំងដីឡូត៍តែមួយ ម្ចាស់តែមួយ ជាប្រភេទផ្ទះផ្ទាល់ដី ប្រក់ស័ង្កសី ជញ្ជាំងក្ដា ផ្ទះទី១ ទំហំ ៧x១២ម៉ែត្រ និង ផ្ទះទី២ ទំហំ ៦x១២ម៉ែត្រ ដែលមានម្ចាស់ផ្ទះ ប្ដីឈ្មោះ ទេព សំបាន អាយុ៤៦ឆ្នាំ មុខរបរអាជីវករ ប្រពន្ធឈ្មោះ ជាតិ សាហៀង អាយុ២៣ឆ្នាំ មុខរបរអាជីវករ។

ក្នុងហេតុការនេះ បណ្ដាលឲ្យខាតបង់ប្រាក់ប្រមាណចំនួន៤,០០០ដុល្លារ ម៉ូតូចំនួន៣គ្រឿង រុឺម៉កចំនួន២គ្រឿង នឹងសម្ភារៈប្រើប្រាស់ផ្សេងៗក្នុងផ្ទះទាំងស្រុង។ដោយក្នុងនោះ សមត្ថកិច្ចបានចេញប្រតិបត្តិការ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យ ចំនួន៧គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន៤គ្រឿង៕