ម្ចាស់ឈឺដេកពេព្យ ភ្លើងឆេះផ្ទះគ្មានសល់ ពិតជាអនិច្ចាណាស់

0
830

ចេញផ្សាយ ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១

កំពង់ចាម៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងទំហំ៥ម៉ែត្រ គុណនឹង៧ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ត្រូវអគ្គី ភ័យឆេះខ្ទេចគ្មានសល់ ទោះជាមានការជួយអន្តរាគមន៍ពីប្រជាពលរដ្ឋក្តី។

ម្ចាស់ផ្ទះមានឈ្មោះ ម៉ៅ និងប្រពន្ធឈ្មោះ អ៊ាង បានប្រាប់ថា អគ្គិភ័យបានឆេះផ្ទះរបស់គាត់នៅវេលា ម៉ោង៣រសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់ គ្រាដែលរូបគាត់កំពុងតែសំរាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យ។

ក្នុងហេតុការណ៍នេះ ប្រជាពលរដ្ឋក្នុងភូមិចូលជួយយកទឹកជះពន្លត់ដែរ តែមិនទទួលបានលទ្ធផលនោះទេ ដោយសារអណ្ដាតភ្លើងឆាបឆេះខ្លាំងពេក ចំណែករថយន្តពន្លត់អគ្គិភ័យ ក៏មកមិនទាន់ ព្រោះទីតាំងភ្លើងឆេះនៅភូមិដាច់ស្រយាលជាប់ព្រំប្រទល់ស្រុកចំការលើ៕