យន្តកុងគឺន័រ បុតក្រោយមិនប្រយ័ត្ន ត្រូវរថយន្តដឹកដី បុកស្ទើរផ្ងារប៉ារ៉េ

0
1001

ចេញផ្សាយ ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ រថយន្តដឹកដីធុនធំ បើកបុករថយន្តកុងតឺន័របត់ត្រឡប់ក្រោយ ដែលហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ កាលពីវេលាម៉ោង១និង១០នាទី រសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្ថិតនៅភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យបានដឹងថា មុនកើតហេតុគេបានឃើញរថយន្តកុងតឺន័រ មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-3640 និងកន្ទុយពាក់ស្លាកលេខស្វាយរៀង 4A-0093 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងមកជើង ខណៈពេលមកដល់ចំណុចកើតហេតុ រថយន្តសណ្ដោងកន្ទុយទូរកុងតឺន័រ បានបត់ត្រឡប់ក្រោយ ស្រាប់តែមានរថយន្តដឹកដីមួយគ្រឿងធុនធំ បោះពួយយ៉ាងលឿនជាន់ប្រាំងមិនជាប់ ក៏បានជ្រុលទៅបុករថយន្តកុងតឺន័រចំពីចំហៀងងយ៉ាងពេញទំហឹង តែសំណាងល្អមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសឡើយ គ្រាន់តែរងការខូចខាតរថយន្តតែប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ បានចុះមកធ្វើការវាស់វែង រួចបានយករថយន្ដទាំងពីរគ្រឿងចេញពីកណ្ដាលផ្លូវមកអែបកៀន ដើម្បីឲ្យភាគីទាំងសងខាងដោះស្រាយគ្នាដោយសន្តិវិធី៕