ចេញផ្សាយ ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១
ភ្នំពេញ៖ មនុស្សចំនួន៣នាក់ បានរងរបួសព្រមទាំងរថយន្តចំនួន៤គ្រឿងរងការខូចខាត់ ក្នុងហេតុការណ៍ រថយន្តដឹកដីបុក PassApp កាលពីវេលាម៉ោង៧:០០នាទី ថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២១ នៅចំណុចភ្លើងស្តុបបាគូ ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កដឹកដីចង្កូតស្តាំមួយគ្រឿង ពាក់ស្កាកលេខ ចង្កូតស្តាំ PP-2760 បើកបរក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចភ្លើងស្តុប ខណៈដែល PassApp កំពុងឈប់រងចាំភ្លើងស្តុបនៅពីក្រោយរថយន្តកុងតឺន័រ ស្រាប់តែរថយន្តបង្ករបានបុកពីក្រោយពេញទំហឹង បណ្តាលឲ្យ PassAppគៀបជាប់រថយន្តកុងតឺន័រ រួចរថយន្តបង្កបានរ៉េចង្កូតបន្តទៅបុករថយន្តព្រូស២គ្រឿងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណុំ។
ប្រភពដដែលបន្តទៀតថា តៃកុងរថយន្តបង្ក ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោលដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ បន្ទាប់ពីចុះចុះទៅវាស់វែងសមត្ថកិច្ច បានយករថយន្ត៣គ្រឿង ទៅរក្សាទុកបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវរកភាគីរថយន្តបង្កចូលខ្លួនដោះស្រាយគ្នាតាមផ្លូវច្បាប់៕