តុលាការខេត្តបន្ទាយមានជ័យ លើកពេលសវនាការអតីតសកម្មជនគណបក្សសង្គ្រោះជាតិ លោក រ័ត្ន សុធី

0
1112

ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១

បន្ទាយមានជ័យ៖ តុលាការសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានលើកពេលសវនាការ លើលោក រ័ត្ន សុធី អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ជាថ្មីម្តងទៀត។

ការលើកពេលសវនាការ ម្តងហើយម្តងទៀត របស់តុលាការសាលាដំបូង ខេត្តបន្ទាយមានជ័យ គឺបានបបង្ករបញ្ហារំខានយ៉ាងខ្លាំងដល់លោក រ័ត្ន សុធី ដែលជាជនត្រូវចោទ ព្រោះតែលោកត្រូវខាតពេលវេលាម្តងជាពីរដង ចំពោះសវនការនេះ។

លោក រ័ត្ន សុធី គឺជាអតីតក្រុមការងារ គណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ ទទួលបន្ទុកស្រុកថ្មពួក លោកត្រូវបានចោទប្រកាន់ពីបទ រួមគំនិតក្បត់ ក្នុងសំណុះរឿងលោក សម រង្ស៊ី។ យ៉ាងណាលោក រ័ត្ន សុធី ផ្ទាល់បានលើកឡើងថា លោកមិនបានចូលរួមគំនិតក្បត់អ្វីឡើយជាមួយលោក សម រង្ស៊ី ព្រោះថា ចាប់តាំងពីការលំលាយគណបក្សសង្គ្រោះជាតិមក លោកមិនបានធ្វើសកម្មភាពនយោបាយអ្វី ក្រៅតែអំពីការរស់នៅជាកសិករ និងជាគ្រូបង្រៀនម្នាក់ដ៏សាមញ្ញតែប៉ុណ្ណោះ។
សូមជំរាបថា តុលាការសាលាដំបូង ខេត្តបន្ទាយមានជ័យ បានចោទលោក រ័ត្ន សុធី រួមគំនិតក្បត់ ដែលប្រព្រឹត្តិធ្វើឡើងនៅភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០១៧ រហូតដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ដែលនេះគឺជាបទល្មើសព្រហ្នទណ្ឌ មានចែង និងផ្តន្ទាទោសតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។

យ៉ាងណាក្រោយចេញពីសាលាដំបូង ខេត្តបន្ទាយមានជ័យ ដែលត្រូវលើកពេលសវនាការ គ្មានកាលកំណត់នោះ លោក រ័ត្ន សុធី បានពោលពាក្យប៉ុន្មានឃ្លាយ៉ាងសង្វេក ចង់ប្រាប់ទៅមហាជន ពិសេសក្រុមជនលាបពណ៌លោកកន្លងមកថា ” ការតស៊ូ ” ដោយក្តីអស់ង្ឈឹម ទោះបីលះបង់ទាំងពេលវេលា ទាំងកម្លាំងកាយចិត្ត ក្នុងពិភពគុនដ៏មហិមានេះក៏ដោយ។ ជីវិតមនុស្សយើងកើតមកត្រូវតែមានការតស៊ូក្នុងឆាកជីវិត ហើយគ្មានភាពជោគជ័យណា ដែលបានមកដោយគ្មានការប្រឹងប្រែងនោះទេ។ ការតស៊ូគឺចាប់ផ្ដើមពីការផ្សំបន្តិចម្ដងៗ រហូតដល់យើងទទួលជោគជ័យជាទីគាប់ចិត្តរបស់យើង។

ពាក្យថា “តស៊ូ” ពីរម៉ាត់នេះ មានន័យណាស់សម្រាប់ជីវិតមនុស្សដែលរស់នៅលើសាកលលោក បើសិនយើងគ្មានការតស៊ូក្នុងខ្លួន បើសិនយើងបោះបង់ចោលគោលដៅ របស់ខ្លួនព្រោះតែព្យុះភ្លៀង និងឧបសគ្គតិចតួច នោះជីវិតយើងក្នុងមួយជាតិនេះប្រាកដជាមិនបានជួបនូវពាក្យថាជោគជ័យឡើយ មានតែការតស៊ូទើបជោគជ័យ។ យើងមើលគំរូលោកគ្រីស្តុបគូឡុំ ចុះគាត់ជាមនុស្សម្នាក់ដែលមានការតស៊ូ អំណត់អត់ធន់ខ្លាំងណាស់ គាត់នូវតែប្រកាន់ភ្ជាប់គំនិត និងគោលដៅរបស់គាត់ ទោះបីគ្មាននរណាម្នាក់គាំទ្រនិងឲ្យតម្លៃក៏ដោយគាត់បានតាំងចិត្តនឹងបកស្រាយទស្សនៈរបស់គាត់ឲ្យគ្រប់គ្នាយល់និងឲ្យតម្លៃ។

លោក រ័ត្ន សុធី បន្តថា ដូចនេះ លោកមិនបោះបង់ចោលបំណងប្រាថ្នារបស់លោកពាក់កណ្ដាលទី ទោះជាមានឧបសគ្គរារាំងខ្លះៗក៏ដោយ ក៏លោកត្រូវតែតស៊ូរហូតដល់ទីបញ្ចប់។ ឧបសគ្គនឹងគ្មានទេបើសិនជាយើងមានការតស៊ូ។

សូមរំលឹកថា លោក រ័ត្ន សុធី កាលពីចុងឆ្នាំ២០២០ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះឃាត់ខ្លួន និងបញ្ជូនមកសួរនាំនៅអគ្គស្នងការដ្ឋានរាជធានីភ្នំពេញ ម្តងរួចមកហើយ និងក្រោយមកលោកត្រូវបានតុលាការ សាលាដំបូង ខេត្តបន្ទាយមានជ័យ កោះហៅចូលខ្លួនឆ្លើយបំភ្លឺនៅក្នុងសវនាការ លើបទចោទ រួមគំនិតក្បត់ តែត្រូវបានលើកពេលជាបន្តបន្ទាប់ ធ្វើឲ្យរូបលោក ព្រមទាំងគ្រួសារ មិនសប្បាយចិត្ត និងព្រួយបារម្ភ សវនការដែលលើកពេលជាបន្តបន្ទាប់នេះ៕