កម្ពុជារកឃើញ ការឆ្លងកូវីដ-១៩ថ្មី ក្នុងសហគមន៍

0
874

ចេញផ្សាយ ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ ជាថ្មីម្តងទៀត កម្ពុជាពេលនេះបាននឹងកំពុងផ្ទុះឡើងវិញ នៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍។

នេះជាការបង្ហាញអោយដឹងរបស់ប្រមុខរដ្ឋាភិបាល សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះ សម្តេចបានដាក់ចេញវិធានការយ៉ាងតឹងរឹង ដល់អ្នក ដែលពាក់ព័ន្ធ ពិសេសក្រុមអ្នកកំសាន្តនៅ N8 ដែលសម្តេចបានហៅការឆ្លងជំងឺកូវីដ-១៩ថ្មីនេះ ជាព្រឹត្តិការណ៍២០កុម្ភៈ។

ដូចគ្នានេះ សម្តេចបានដាក់បទបញ្ជារក្នុងការធ្វើចត្រាឡីស័ក និងអំពាវនាវឲ្យនាក់ពាក់ព័ន្ធនៅក្លឹប N8 និងអ្នកវិជ្ជមាន៣២នាក់ ត្រូវម្ចាស់ការក្នុងការធ្វើសំណាក។

ក្នុងនោះសម្តេច បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ ត្រូវតែការពារខ្លួនឲ្យបានល្អ ពាក់ម៉ាស់តាមទីសាធារណៈគ្រប់គ្នា លាងដៃ និងរក្សាគម្លាត ហើយកុំទៅកន្លែងដែលមានមនុស្សកកកុញ និងកុំចាប់ដៃគ្នាជាដើម៕