ចេញផ្សាយ ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១
កំពង់ស្ពឺ៖ បុរសម្នាក់ បានដេកស្លាប់នៅក្នុងរថយន្តម៉ាកព្រូស លើផ្លូវជាតិលេខ៤ បង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ កាលពីវេលាម៉ោង០៥និង៤០នាទីល្ងាច ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាមការឲ្យដឹងពីសមត្ថកិច្ច សពជនរងគ្រោះមានឈ្មោះ ឡេង ដារ៉ាវុធ ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានស្លាប់ក្នុងថយន្តម៉ាក តូយ៉ូតាព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2BJ-7609 ដែលបានចតឈប់នៅចិញ្ចើមផ្លូវជាតិលេខ៤ ខាងត្បូងចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៥និង៥៦ ស្ថិតនៅភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនដំបូងពួកគាត់ស្មានតែជនរងគ្រោះ ងងុយដេកឬមួយមានអាការៈមិនស្រួលខ្លួនទើបចតរថយន្តដេកនៅចិញ្ចើមផ្លូវជាតិលេខ៤ ក្រោយមកពួកគាត់មានការសង្ស័យថាហេតុអ្វីរថយន្តខាងលើចតយូរម្ល៉េះ ក៏បាននាំគ្នាអើតមើលឃើញបុរសរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ ក៏បានបង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ននិងសមត្ថកិច្ច។
ក្រោយធ្វើកោសល្យវិច្ឆ័យ ជនរងគ្រោះស្លាប់ដោយសារដាច់សសៃឈាម ហើយសពត្រូវបានសមត្ថកិច្ចជំនាញបានយកទៅតម្កល់នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ ដើម្បីរងចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី៕