ចេញផ្សាយ ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នៅម៉ោង ៩.០០នាទីព្រឹកនេះ នឹងអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។
ការថ្លែងសាររបស់សម្តេច ធ្វើឡើងតាមរយៈការផ្សាយផ្ទាល់របស់ ទូរទស្សន៍ជាតិកម្ពុជា គេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទូរទស្សន៍បាយ័ន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត។
ដើម្បីជ្រាបច្បាស់ សូមបងប្អូនជនរួមជាតិ មេត្តារងចាំតាមដានទស្សនា ការថ្លែងសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នៅម៉ោង៩.០០ នាទីព្រឹកនេះ នាពេលបន្តិចទៀតទាំងអស់គ្នា៕