ចេញផ្សាយ ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១
ភ្នំពេញ៖ ពិតជានឹកស្មានមិនដល់ ស្រ្តីបេះដូងមនុស្សធម៌ អ្នកនាង ស៊ុន ណារី ហៅ ស្រីអូន ស្ងាត់ៗក្លាយជាម្ចាស់ផលិតកម្ម «រាម» ដ៏កក្រើកពិភពសិល្បៈ។
«រាម» ជាឈ្មោះដ៏មានន័យ ដែលត្រូវបានអ្នកនាងស្រីអូន ជ្រើសរើសជាឈ្មោះផលិតកម្មរបស់ខ្លួន ដែលជាទីចាប់អារម្មណ៍បំផុត មិនខុសពីសម្រស់ធម្មជាតិ ស្រីអូន ឃូស៊ីនោះឡើយ ដែលពន្លកនេះហើយ ធ្វើឲ្យស្រ្តីដ៏ទន់ភ្លន់ម្នាក់នេះ បានក្លាយជាម្ចាស់ផលិតកម្ម ដែលប្រជុំទៅដោយសិល្បៈករ សិល្បៈការីនី ល្បីៗ ក្នុងន័យដើម្បីថែក្សាមរតក សិល្បៈវប្បធម៌ខ្មែរយើង ដែលដូនតាលោកបានបន្សល់ទុកមក។
ជាមួយគ្នានេះ តារាចម្រៀងសម្លេងផ្អែម រាជនីធម្មជាតិ មាស សុខសោភា ក៏បានចុះកុងត្រារយៈពេល១ឆ្នាំពេញជាមួយផលិតកម្ម «រាម» ខណៈកន្លងមកខ្លួនជាតារាចម្រៀងឯករាជ្យមិនចុះកុងត្រាជាមួយផលិតកម្មណាមួយនោះឡើយ។
តារាស្រីល្បីឈ្មោះ មាស សុខសោភា បានប្រកាសជំហរដោយភាពជឿជាក់ថា ការសម្រេចចិត្តចូលផលិតកម្ម «រាម» រហូតឈានដល់ការចុះកុងត្រារយៈ១ឆ្នាំនេះ គឺកើតចេញពីបេះដូង និងក្តីស្រលាញ់រវាងរូបនាងនិងថៅកែស្រី អ្នកនាង ស៊ុន ណារី ហៅ ស្រីអូន ស្របតាមបំណង និងចំណង់ចំណូលចិត្តដូចគ្នា ដែលធ្វើឲ្យតារាស្រីរូនេះ គ្មានពាក្យថាទេនោះឡើយ។
ជាមួយគ្នានេះ ព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលនៅលើវេទិការ ម្ចាស់ផលិតកម្ម «រាម» បានបំពាក់ម្កុដ្តមាសសុទ្ធ ដល់តារាស្រី មាស សុខសោភា ស្របពេលដែលតារាប្រុស ដួង វីរៈសិទ្ធ ក៏បានបង្ហាញខ្លយន និងក្លាយជាគ្រាប់ពេជ្រដ៏មានតម្លៃរបស់ផលិតកម្ម «រាម» របស់លោកស្រី ស៊ុន ណារី ហៅ ស្រីអូន ស្រ្តីបេះដូងមនុស្សធម៌ ដ៏ទន់ភ្លន់រូបនេះ៕