ចេញផ្សាយ ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១
ត្បូងឃ្មុំ៖ ស្ថានីយ៍ប្រេងឥន្ធនៈតេលាក្រុងសួងមួយកន្លែង ត្រូវបានអគ្គីភ័យលេបត្របាក់យ៉ាងសន្ធោរសន្ធៅ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
ម្ចាស់ស្ថានីយ៍ ដែលរងគ្រោះដោយអគ្គិភ័យខាងលើ ប្តីឈ្មោះ តែ តុងហ៊ុយ និងប្រពន្ធឈ្មោះ អ៊ា ស្រី ហើយចំពោះមូលហេតុនៃការឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីពីទូម៉ូទ័រក្បាលបាញ់ប្រេងសាំង បង្កជាផ្កាភ្លើងឆាបឆេះឡើងតែម្តង។
ចំពោះការខូចខាត ស្ថានីយប្រេងឆេះទាំងស្រុង ឆេះកុងទ័របូមប្រេងចំនួន២ រថយន្ត២គ្រឿងគឺ ម៉ាកLexus330 ១គ្រឿង និងរថយន្ត២តោនកន្លះ១គ្រឿង ប្រេងម៉ាសុីន២០ធុង ម៉ូតូ៣គ្រឿង រុឺម៉កមូតូ១គ្រឿង រួមទាំងថវិការ និងសម្ភារៈមួយចំនួនទៀត តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសឡើយ៕