ហិង្សាទៅវិញទៅមក ភាគីម្ខាងទៀតប្តឹង ពីបទប៉ុនប៉ងមនុស្សឃាត ទារសំណង២០ម៉ឺនដុល្លា អ្នកដឹងហេតុការណ៍ថាជ្រុកពេកហើយ

0
1215

ចេញផ្សាយ ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១

កំពង់ស្ពឺ៖ ករណីហិង្សាមួយបានកើតឡើង រវាងស្រ្តីនិងស្ត្រី ដែលជាសាច់ញាត្តិភូមិផងរបងជាមួយគ្នា កាលល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិដីក្រហម ឃុំអម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឈានដល់ការប្តឹងផ្តល់ពីបទ ប៉ុនប៉ងមនុស្សឃាត។

ករណីហិង្សានេះ ភាគីទាំងពីរបានរងរបួសទាំងសងខាង ដែលដើមហេតុនៃសាច់រឿង តាមស្រ្តីឈ្មោះ ឈាង ចានដារ៉ា រងបណ្តឹងពីស្រ្តីឈ្មោះ ឌឹម សុភា ប្តឹងពីបទ ប៉ុនបងមនុស្សឃាត ដើមឡើយដោយស្រ្តីឈ្មោះ ឃឹម ណារី បានបង្ហោះហ្វេសប៊ុកនៅលើអាខោនរបស់ខ្លួន បន្ទាប់មកក៏មានស្រ្តីដើមបណ្តឹងឈ្មោះ ឌឹម សុភា បានចូលខមិន ដោយរបៀបឌឺដង ទៅដល់ស្រ្តីឈ្មោះ ឈាង ចាន់ដារ៉ា ពេលនោះខ្លួន និងប្អូនស្រី ឈ្មោះ ឈាង ស្រីជូ បានជិះម៉ូតូទៅសួរ។

ស្រ្តីរងបណ្តឹង ប៉ុនប៉ងមនុស្សឃាត ឈ្មោះ ឈាង ចាន់ដារ៉ា

ក្រោយបន្ទាប់ទៅដល់មុខផ្ទះរបស់ឈ្មោះ ឌឹម សុភា បងប្អូនទាំងពីរនាក់បានស្រែកហៅឈ្មោះ ឌឹម សុភា ចេញមកដើម្បីសួរនាំឲ្យដឹងហេតុផល តែក្រោយស្ត្រីឈ្មោះ ឌឹម សុភា បានចេញមកដល់របងផ្ទះ ក៏និងយាយឌឺបញ្ឈឺ ជេរបញ្ចោរគ្នាទៅវិញទៅមក ពេលនោះស្រ្តីឈ្មោះ ឌឹម សុភា ក៏បានបង្ហើទ្វារបង ស្តោះទឹកមាត់ដាក់មកលើពួកគេទាំងពីរនាក់បងប្អូន រហូត ឌឹម សុភា បើករបង ចេញមកវ៉ៃប្រតាយប្រតប់គ្នាទៅវិញទៅមកលើផ្លូវថ្នល់ របួសទាំងសងខាង។

អ្នកនាង ឈាង ចាន់ដារ៉ា បានប្រាប់បន្ថែមថា ក្រោយវៃក្រញ៉ៅគ្នាហើយ ឌឹម សុភា បានជិះម៉ូតូចេញមក កន្លែងតូបរបស់ខ្លួន ចំណែកខ្លួននិងប្អូនស្រីក៏បានជិះចេញមកតាមក្រោយក្នុងបំណងទៅផ្ទះវិញ។ អ្នកនាង ឈាង ចាន់ដារ៉ា បន្ថែមថា លុះមកដល់ភូមិមុខផ្ទះអ្នកជិតខាងម្នាក់ ស្រ្តីឈ្មោះ ឌឹម សុភា បានឈប់ និងយកម៉ូូតូមករាំងផ្លូវពួកគេទាំងពីរ ព្រមទាំងបានទាញសក់ក្បាលប្អូនស្រីឈ្មោះ ឈាង ស្រីជូ ធ្លាក់ពីលើម៉៉ូតូ និងបានប្រើដុំថ្មគប់មកលើប្អូនស្រីខ្លួនរងរបួសដៃថែមទៀតផង។

ស្រ្តីឈ្មោះ ឌឹម សុភា ដែលសំអាងថា ឈាង ចាន់ដារ៉ា និង ឈាង ស្រីជូ ប៉ុនប៉ងមនុស្សឃាត

ស្រ្តីខាងលើបន្តថា លុះបន្តិចក្រោយមក ក្មួយស្រីរបស់ ឌឹម សុភា ឈ្មោះ ចាន់ រ៉ា បានចេញមកប្រតាយប្រតប់ជាមួយប្អូនស្រីខ្លួន និងបានទាញរបូតសំលៀកបំពាក់ប្អូនស្រីថែមទៀត ខំតែខ្លួនជួយទាន់មិនដឹងប្អូនស្រីត្រូវរបូតសំលៀកបំពាក់ ខ្មាសអ្នកស្រុកដោយសារស្នាដៃក្មួយស្រីរបស់ ឌឹម សុភា យ៉ាងណាទេ។

អ្នកនាង ឈាង ចាន់ដារ៉ា បន្ថែមថា ក្រោយហិង្សានេះកើតឡើងជាលើកទី២ ខ្លួនបានដឹកប្អូនស្រីមកផ្ទះវិញ មួយសន្ទុះក្រោយមក ស្រាប់តែមានគេខលមកប្រាប់ថា ស្រ្តីឈ្មោះ ឌឹម សុភា កំពុងLive ករណីហិង្សានោះ និងថាខ្លួនទុកជាភស្តុតាង។ មិនតែប៉ុណ្ណោះ ស្រ្តីឈ្មោះ ឌឹម សុភា ថែមទាំងថាខ្លួនសន្លប់រហូតព្យួរសេរ៉ូមទៀតផង។ អ្នកនាង ឈាង ចាន់ដារ៉ា បន្តថា តើអាចទេ ប្អូនស្រីអ្នកនាង វ៉ៃគ្នាជាមួយ ដើមបណ្តឹងឈ្មោះ ឌឹម សុភា រហូតដល់សន្លប់នោះ បើប្អូនស្រីខ្លួនត្រូវស្រ្តី ឌឹម សុភា វ៉ៃបោចសក់ ធ្លាក់ពីលើម៉ូតូ គប់ដុំថ្មរបួសហើយនោះ ណាមួយប្អូនស្រីខ្លួនទើបសំរាលកូន និងរះរហូតដល់៤ដងទៀត តើមានកម្លាំងឯណាប្រើហិង្សា និងប៉ុនប៉ងមនុស្សឃាត ដូចការប្តឹងរបស់ស្រ្តីឈ្មោះ ឌឹម សុភា។

ជុំវិញករណីនេះ បើតាមសមត្ថកិច្ចមូលដ្ឋាន ដែលជាអ្នកចុះប្រតិបត្តិការលើបណ្តឹង និងកំណត់ហេតុ រវាងហិង្សាស្រ្តីឈ្មោះ ឈាង ចាន់ដារ៉ា.ឈាង ស្រី ជូន និងស្រ្តីឈ្មោះ ឌឹម សុភា មិនអាចឈានដល់ករណីប៉ុនប៉ងមនុស្សឃាតបានឡើុយ ព្រោះវាគ្មានធាតុផ្សំណាមួយជាករណីប៉ុនប៉ងមនុស្សឃាត ដោយហេតុថា ករណីខាងលើជាហិង្សាដោយចេតនា ព្រោះស្រ្តីខាងលើជួប និងវៃទះគ្នាទៅវិញទៅមកតែម្តង។ ដោយសមត្ថកិច្ចលោកមិនអាចកសាងសំណុំរឿងនេះជាករណី ប៉ុនប៉ងមនុស្សឃាត បានទេ បានត្រឹមតែហិង្សាដោយចេតនាប៉ុណ្ណោះ និងថាករណីនេះ បានផុតដៃសមត្ថកិច្ចលោកហើយ លោកសុំមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ជាដែនសមត្ថកិច្ចរបស់តុលាការហើយ។

ស្រ្តីឈ្មោះ ឌឹម សុភា ដែលសំអាងថា ឈាង ចាន់ដារ៉ា និង ឈាង ស្រីជូ ប៉ុនប៉ងមនុស្សឃាត

ដូចគ្នានេះជាថ្មីម្តងទៀត អ្នកនាង ឈាង ចាន់ដារ៉ា ដែលត្រូវរងបណ្តឹងពីបទប៉ុនប៉ងមនុស្សឃាត និងទារសំណងចំនួន២០ម៉ឺនដុល្លា ពីសំណាក់អ្នកនាង ឌឹម សុភា ថាខ្លួន និងប្អូនស្រី មិនអាចទទួលយកបានទេ ព្រោះវាជារឿងអយុត្តិធម៌បំផុត និងបានស្នើសុំឲ្យតុលាការខេត្តកំពង់ស្ពឺ មេត្តាជួយផ្តល់យុត្តិធម៌ដល់អ្នកនាង និងប្អូនស្រីផង។

គួរជំរាបជូនផងដែរថា តាមអ្នកនាង ឈាង ចាន់ដារ៉ា និងប្រភពមួយចំនួនទៀត សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ក្នុងករណីខាងលើ ក៏មានអ្នកកាសែត កំពុងរត់រឿងនេះឲ្យអ្នកនាង ឌឹម សុខា ដោយការផ្សព្វផ្សាយខុសការពិត នៃក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ព្រមទាំងវាយប្រហារដល់ស្ថាប័នមានសមត្ថកិច្ចដែលលោកខិតខំបំពេញភារកិច្ចក្នុងករណីខាងលើយ៉ាងយកចិត្តទុកដាក់បំផុតនោះ។

ទោះជាយ៉ាងណា សម្រាប់អ្នកនាង ឌឹម សុភា ក្រុមការងារយើង នៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមលើបណ្តឹងរបស់ខ្លួនបាននៅឡើយទេ ដែលថាខ្លួនជាជនរងគ្រោះ ក្នុងករណីប៉ុនប៉ងមនុស្សឃាត និងទាមទារសំណងរហូតដល់២០ម៉ឺនដុល្លានោះ។

ស្រ្តីឈ្មោះ ឌឹម សុភា ក្រោយកើតហេតុហិង្សា មិនមានរបួសធ្ងន់ធ្ងរ

យ៉ាងណា តាមឯកសារដែលក្រុមការងារយើងទទួលបានពីប្រភពដែលបានផ្តល់បានឲ្យដឹងថា ក្រោយករណីហិង្សាទៅវិញទៅមកនេះបានកើតឡើងមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែភាគីអ្នកនាង ឌឹម សុភា និងក្រុមអ្នកសារព័ត៌មាន ដែលប្រឹងផ្សាយខុសការពិតលើកអ្នកនាង ឌឹម សុភា ថាជាជងរងគ្រោះ ក្នុងករណីប៉ុនប៉ងមនុស្សឃាតនោះ សប្បាយផឹកស៊ី ហោរកញ្ជ្រៀវ ឌឺដងជាបន្តបន្ទាប់ មិនតែប៉ុណ្ណោះពួគគេក៏៏បានបង្ហោះហ្វេសប៊ុកឌឺដង បញ្ឆិតបញ្ឆៀងជារហូតមកដល់ថ្ងៃនេះផងដែរ។

យ៉ាងណាចំពោះករណីខាងលើនេះ យើងរងចាំមើលថា តើតុលាការខេត្តកំពង់ស្ពឺ និងកាត់ក្តីរឿងមួយនេះ ដោយឈរលើសុភវិនិច្ឆ័យយ៉ាងណា ព្រោះករណីត្រឹមតែហិង្សា បើតាមបញ្ជាក់របស់សមត្ថកិច្ចមូលដ្ឋាន មិនមានរហួសធ្ងន់ធ្ងរផង បែរជាភាគីអ្នកនាង ឌឹម សុភា ប្តឹងក្នុងករណីប៉ុនប៉ងមនុស្សឃាតទៅវិញនោះ?។

យ៉ាងណា សម្រាប់សវនាការ ដែលគ្រោងធ្វើឡើង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២រសៀល តាមដីការកោះ របស់ព្រះរាជអាជ្ញារង វ៉ា ប្រុស ត្រូវបានលើកពេលសវនាការហើយ ទៅថ្ងៃខាងមុខដោយមិនកំណត់ពេលវេលា។

ស្រ្តីឈ្មោះ ឌឹម សុភា ក្រោយកើតហេតុហិង្សា មិនមានរបួសធ្ងន់ធ្ងរ

ដូច្នេះយើងរងចាំមើលថា តើរកណីហិង្សាតូចមួយដូចការអះអាងរបស់សមត្ថកិច្ច ឈានដល់ការប្តឹងប៉ុនប៉ងមនុស្សឃាត ទារសំណងរហូតដល់២០ម៉ឺនដុល្លា និងទៅជាយ៉ាងណា។ តើវាជារឿងហួសចិត្ត ឬជារឿងត្រូវតែបើកការស៊ើបអង្កេតដើម្បីផ្តល់យុត្តិធម៌ អាចទទួលយកបានទាំងភាគីសងខាង មិនមែនដូចការផ្សាយបំប៉ោងព័ត៌មានលើបណ្តាញផ្សព្វផ្សាយ ដែលរងការចោទពីភាគីអ្នកនាង ឈាង ចាន់ដារ៉ា ថាជាការផ្សព្វផ្សាយព័ត៌មានមិនពិត លើសហេតុការណ៍ដែលបានកើតឡើងជាក់ស្តែងនោះ៕

មើលវីដេអូ