ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកលឆ្លងកូវីដ-១៩ថ្មីចំនួន៦៥នាក់ ខណៈអ្នកជាសះស្បើយចំនួន១នាក់

0
846

ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ តាមការប្រកាសរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា មានករណីឆ្លងជំងឺកូវីដ-១៩ថ្មីបន្ថែម ចំនួន៦៥នាក់ ខណៈអ្នកជាសះស្បើយចំនួនម្នាក់។

ជាមួយគ្នានេះក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៦៥នាក់នេះគឺ ករណីអ្នកដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្រុងប្រទេស ចំនួន០៧នាក់ និងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន៥៨នាក់។

ក្នុងចំណោមអ្នកឆ្លងជំងឺ កូវីដ-១៩ថ្មីនេះ មានជនជាតិចិន វៀតណាម ជប៉ុន និងជនជាតិខ្មែរ ដែលគិតរហូតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន៦៩៧នាក់ ករណីនាំចូល ចំនួន៤១៣នាក់ ករណីពលករធ្វើដំណើរមកពីប្រទេសថៃ ចំនួន៩០នាក់ និងករណីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន១៩៤នាក់៕