កក្រើកក្រុងភ្នំពេញ កម្លាំងអាវុធហត្ថ បើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន បាញ់ស្លាប់៤នាក់ នៅបុរីអង្គរភ្នំពេញ

0
1586

ចេញផ្សាយ ថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជារដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានបើកប្រតិបត្តិការ ចុះបង្ក្រាបពួកក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់បាញ់សម្លាប់ និង ចាប់ជំរិត ដែលមានទីតាំងនៅក្នុងបុរីអង្គរភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីកម្លាំងអាវុធហត្ថបានឲ្យដឹងថា ក្រុមឧក្រិដ្ឋជនចំនួន០៤នាក់ បានចូលប្លន់ក្នុងផ្ទះមួយកន្លែង នៅបុរីអង្គរភ្នំពេញ ដោយរៀបផែនការជម្រិតយកប្រាក់១លានដុល្លារជាមុនទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូនឈ្នួល​០២នាក់ជាក្រោយ តែត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បើកប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនោះ។

ក្នុងករណីប្លន់នេះ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAK០១ដើម និងកាំភ្លើងខ្លី០២ដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ស្លាប់នៅនឹងកន្លែង៕