ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដថ្មី២៤នាក់បន្ថែមទៀត ពិសេសភ្នំពេញ និងខេត្តព្រះសីហនុ

0
880

ចេញផ្សាយ ថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសឲ្យដឹងចំនួនអ្នកឆ្លងកូវីដថ្មី ចំនួន២៤នាក់បន្ថែមទៀត។

អ្នកឆ្លងថ្មីចំនួន២៤នាក់នេះ ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដោយមាន៧នាក់នៅភ្នំពេញ និងចំនួន១៧នាក់ នៅខេត្តព្រះសីហនុ ដោយក្នុងនោះមានជនជាតិខ្មែរ ចិន និង វៀតណាម តែយ៉ាងណានៅថ្ងៃនេះមានម្នាក់បានជាសះស្បើយ។

សូមជំរាបថា រហូតមកដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ ចំនួន៨៤៤នាក់ ប្រុស៣៥៤នាក់ ស្រី៤៩០នាក់ ដោយក្នុងចំណោមនេះ ករណីនាំចូលចំនួន៤១៤នាក់ ពលករមកពីប្រទេសថៃ៩០នាក់ និងករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ចំនួន៣៤០នាក់៕