ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៏ បង្ករដោយការផឹកស្រាស្រវឹង ក្រឡាប់រថយន្ត

0
1332

ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១

កំពត៖ បុរសម្នាក់ផឹកស្រាស្រវឹងជោគជាំ បើករថយន្តយ៉ាងលឿន និងបានរេចង្កូតបណ្ដាលឱ្យក្រឡាប់ស្លាប់ខ្លួនឯង ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ស្ថិតក្នុងភូមិមនោណុប ឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត កាលពីរសៀលថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្ករនិងគ្រោះថ្នាក់ដោយខ្លយនឯងនេះ ម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 2B-9297 ដោយអ្នកបើកបរឈ្មោះ មូល តុលា ភេទប្រុស អាយុ៣២ឆ្នាំ ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅដល់ទីតាំង វាស់វែងនិងធ្វើកំណត់ហេតុប្រគល់សពជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត សមត្ថកិច្ចបានស្ទូចយកទៅរក្សាទុកនៅអធិការដ្នាននគរបាលស្រុកជុំគីរី៕