យកកាំភ្លើងចាញ់សត្វ បាញ់ផ្លាត់ស្នៀតមិនប្រយ័ត្ន ស្លាប់ក្មេងប្រុសម្នាក់

0
1147

ចេញផ្សាយ ថ្ងៃអាទិត្យ ៩រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ ក្រុមឡូយឆាយ ខាងបង្អួតកាំភ្លើង ដែលជាមន្រ្តីយោធា បានយកកាំភ្លើងបាញ់សត្វ ទៅបាញ់សត្វនៅកណ្តាលក្រុងភ្នំពេញ ដើម្បីជាភាពសប្បាយ បានក្លាយជាទុក្ខ ខណ:នាំគ្នាទៅបាញ់សត្វជាការកំសាន្តសប្បាយ បែរជាផ្លាត់ស្នៀតបាញ់ចំក្មេងប្រុសជំទង់វ័យ១៤ឆ្នាំម្នាក់ បណ្តាលអោយស្លាប់នៅខណ្ឌកំបូល កាលពីល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១នេះ។

បើតាមលោកអធិការនគរបាលខណ្ឌកំបូល ប្រាប់អ្នកសារព័ត៌មាននៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ថា  ហេតុការណ៍បានកើតឡើង នៅចំណុចដីវាលភូមិលិចវត្ត សង្កាត់/ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយក្នុងនោះកុមាររងគ្រោះ មានឈ្មោះ សារឿន ប៊ុនថា អាយុ១៤ឆ្នាំ មុខរបរជាសិស្ស រស់នៅមណ្ឌលអង្គការសង្គ្រោះជនអស់សង្ឃឹម រៀនថ្នាក់ទី៨ នៃអនុវិទ្យាល័យបែកចាន។

លោកបន្តថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន២នាក់ អ្នកបាញ់ជាយោធា និងតៃកុងឡានម្នាក់ទៀត កំពុងធ្វើកំណត់ហេតុស្តាប់ចម្លើយ កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕