ចេញផ្សាយ ថ្ងៃអាទិត្យ ៩រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១
ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ឲ្យអ្នកជាប់ពាក់ព័ន្ធជាមួយឈ្មោះ អុឹម សុភី និងធ្លាប់សម្រាក់ព្យាបាលនៅមន្ទីរពេទ្យមួយនេះ ត្រូវទៅធ្វើសំណាក ដើម្បីរកមេរោគកូវីដ១៩។
តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រៃវែង ជ្រាបថា ពលរដ្ឋ ដែលជាប់ពាក់ព័ន្ធ និងម្ចាស់មន្ទីរពេទ្យសម្រាកព្យាបាល និងសម្ភព អុឹម សុភី ស្ថិតនៅភូមិ៣ ឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ឈ្មោះ អុឹម សុភី ដែលជាគ្រពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង និងជាម្ចាស់មន្ទីសម្រាកព្យាបាល និងសម្ភព អុឹម សុុភី មានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ហើយបច្ចុប្បន្នអ្នកជម្ងឺត្រូវដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង។
ដូចនេះរដ្ឋបាលខេត្តព្រៃវែង ចាត់តាំងបន្ទាន់ដល់មន្ទីរសុខាភិបាើ និងអាជ្ញាធរពាក់ព័ន្ធដឹកនាំចុះស្រាវជ្រាវ កំណត់មុខសញ្ញាដែលពាក់ព័ន្ធ រួមមាន៖
១ មន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែលលអ្នកលឿង ស្រុកពាមរក៍
២ អ្នកដែលបានមកសម្រាក និងពិនិត្យព្យាបាលនៅមន្ទីរសម្រាកព្យាបាល និងសម្ភព អុឹម សុភី
៣ ក្រុមគ្រួសារ ប្រពន្ធកូន និងអ្នករស់នៅជាមួយឈ្មោះ អុឹម សុភី
៤ អ្នកដែលមានពាក់ព័ន្ធផ្សេងៗទៀត៕