សមត្ថកិច្ចខេត្តពោធិ៍សាត់ បង្ក្រាបទីតាំងអាចោរជើង១ ដែលមានឈ្មោះ ហេង ជាមេបនល្បែងនេះ

0
1116

ចេញផ្សាយ ថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១

ពោធិ៍សាត់៖ ទីតាំងបៀរនិងអាប៉ោងដុះស្លែមួយកន្លែង ត្រូវបានអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន និងមានការសម្របសម្រួលនីតិវិធីពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍​សាត់ ដឹកនាំកម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាប។

ការចុះបង្ក្រាបទីតាំងល្បែងខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០​២១ នៅចំណុចភូមិដងរុង ឃុំកោះជុំ ស្រុកកណ្ដៀង ដែលបច្ចុប្បន្ន ក្រុមជនញៀនល្បែងទាំងអស់ ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ដើម្បីចាត់ការបន្តតាមនីតិវិធីហើយ។

អ្វីជាការកត់សម្គាល់នោះ គឺនៅលើក្រណាត់បាញ់អាប៉ោង មានសរសេរថា ឈ្មោះ ហេង ថែមទៀត ដែល​បង្ហាញពីឥទ្ធិពល ហាក់មិនខ្លាចញញើតសមត្ថកិច្ចបន្តិចទាល់តែសោះ ដោយប្រជាពលរដ្ឋសង្ឃឹមថា​សមត្ថកិច្ច នឹងតាមចាប់ខ្លួនមេល្បែងឈ្មោះ ហេង ដែលមានភ្ជាប់លេខទូរស័ព្ទស្រាប់នេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់អោយខានតែបាន៕