ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន៦៤នាក់ ខណៈ១១នាក់ ជាសះស្បើយ

0
1206

ចេញផ្សាយ ថ្ងៃពុធ ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១នេះ តាមក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​៦៤នាក់​ និងមានអ្នកជាសះស្បេីយចំនួន​១១នាក់។

បច្ចុប្បន្នការផ្ទុះជំងឺកូវីដ-១៩ កំពុងមានសន្ទុះយ៉ាងខ្លាំង ពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាការពារ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទាំងសអស់គ្នា តាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។

ដូចគ្នានេះ ប្រមុខរដ្ឋាភិបាល ក៏បានដាក់ចេញវិធានការណ៍បន្ទាន់ជាច្រើន ក្នុងការទប់ស្កាត់ការរីករាលនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ផងដែរ។ ដើម្បីខ្លួនយើង គ្រួសារយើង និងប្រទេសជាតិរបស់យើង រួមគ្នាការពារទប់ស្កាត់ និងប្រឆាំងកូវីដ-១៩ ទាំងអស់គ្នា៕