លោក ពេជ្រ ស្រស់ ប្រកាសផ្តល់ថវិកា៥០ម៉ឺនរៀល ជួយដល់លោកស្រីប៉ូលីសបំបៅដោះកូន ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង

0
1285

ចេញផ្សាយ ថ្ងៃពុធ ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ មនុស្សគ្រប់រូបមានការកោតសរសើរយ៉ាងខ្លាំង បំពោះលោកស្រីប៉ូលីស ស៊ីថុង សុខា ដែលបានបំបៅដោះកូន ក្នុងគ្រាខ្លួនកំពុងជាប់បំពេញបេសសកម្មការងារ ជាប៉ូលីសចរាចរណ៍។

លោកស្រី ស៊ីថុង សុខា បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា «ព្រោះតែពាក្យថាម្តាយ មិនថាក្នុងការលៈទេសៈណាទេ ដើម្បីកូនភ្លេចអស់ភាពអៀនខ្មាស នេះហើយជីវិតពិត»។

តែយ៉ាងណា ក្រោយការបង្ហោះសារនេះនៅលើបណ្តាញសង្គម មិនបានប៉ុន្មានម៉ោងផង លោកស្រី ស៊ីងថុង សុខា ត្រូវបានលោកស្នងការរង ខេត្តស្ទឹងត្រែង ទទួលបន្ទុកចរាចរណ៍ផ្លូវគោក ឲ្យលោកស្រីធ្វើកិច្ចសន្យា ថាជាភាពអាម៉ាស់ដល់អង្គភាព ដែលបំបៅដោះកូនពេលកំពុងបំពេញភារកិច្ចការងារ និងមិនត្រូវធ្វើដូចនេះបន្តទៀតឡើយ។

ភ្លាមៗក្រោយឃើញកិច្ចសន្យារបស់លោកស្រីប៉ូលីស ម្តាយនៃបេះដូងគុណធម៌ លោក ពេជ្រ ស្រស់ បានប្រតិកម្មទៅលើលោកស្នងការរង ខេត្តស្ទឹងត្រែង ទទួលបន្ទុកចរាចរណ៍ផ្លូវគោក ដោយឲ្យលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ធ្វើិកិច្ចសន្យាដោយគ្មានភាពទទួលខុសត្រូវ ដោយលោកលើកឡើងថា «ឱលោកនាយអើយលោកនាយ តើលោកនាយកើតចេញពីនរណាទៅ? បានជាលោកនាយមិនយល់ពីតម្លៃជាម្តាយសោះអញ្ចឹង លោកនាយគួរលើកទឹកចិត្តភាពជាម្តាយ នៃលោកស្រីប៉ូលីសម្នាក់នេះ ព្រោះគាត់ខំបម្រើជាតិផង បម្រើអង្គភាពផង និងបំពេញតួនាទីជាមេទៀត(ម្តាយ)ចុះហេតុអ្វីលោកនាយឲ្យគាត់ធ្វើកិច្ចសន្យាបែបនេះទៅវិញ?លោកនាយមានឃើញសំណេររបស់លោកស្រីទេ គឺលោកស្រីបានបញ្ជាក់ឲ្យមនុស្សគ្រប់រូប ដែលជាកូននោះឲ្យយល់ដឹងពីការលះបង់របស់ម្តាយ ហើយឲ្យកូនៗគ្រប់រូបដឹងគុណផង ខ្ញុំអស់អីនិយាយហើយលោកនាយអើយ ប៉ុន្តែបើមានបងប្អូនណាស្គាល់លោកស្រីប៉ូលីសដែលបំបៅកូននេះសូមជួយឲ្យគាត់ទាក់ទងមកខ្ញុំផងគឺខ្ញុំជួយលើកទឹកចិត្តគាត់៥០ម៉ឺនរៀល ព្រោះខ្ញុំយល់ណាស់ពីទឹកចិត្តជាម្តាយ។ លេខខ្ញុំ ពេជ្រ ស្រស់់ 070 75 77 77»។

ការនេះ មិនត្រឹមតែលោក ពេជ្រ ស្រស់ ទេដែលប្រតិកម្មចំពោះការពិន័យ និងឲ្យធ្វើកិច្ចសន្យា ពីសំណាក់លោកអធិការរងរូបនេះ មហាជនបានឃើញក៏សម្តែងការរិះគន់ខ្លាំងទោលើលោកនាយរូបនោះយ៉ាងខ្លាំង និងថាជាមេគ្មានមនុស្សធម៌ក្នុងខ្លួន និងមិនឲ្យតម្លៃស្រីជាម្តាយ ដោយបានភ្ជាប់រូបថ្នាក់ដឹកនាំជាស្រ្តីជាច្រើនរូបដោយការបំបៅដោះកូនកំពុងបំពេញភារកិច្ចការងារ៕