ឡើងផ្សារដំបូលឃ្លាំងមិនប្រយ័ត្ន ឆ្លងចរន្តឆក់ស្លាប់យ៉ាងសូរ

0
974

ចេញផ្សាយ ថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ បុរសជាជាងដែក បានឡើងផ្សាដំបូលឃ្លាំង មួយកន្លែងដោយមិនប្រយ័ត្ន ពេលកំពុងលើកដែក ប៉ះជាមួយខ្សែកាប្លិ៍ភ្លើង បណ្ដាលឱ្យឆក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២១ នៅឃ្លាំងមួយកន្លែង ស្ថិតក្នុងភូមិដីថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។សពបុរសរង គ្រោះឈ្មោះ ហ៊ាម ស៊ីដាន អាយុ៤១ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិកណ្ដាល សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅខេត្តតាកែវ។

ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ បានចុះការពិនិត្យរួចប្រគល់សពជនរងគ្រោះឱ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕