ចេញផ្សាយ ថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១
កំពង់ធំ៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានទទួលអំណោយ និងថវិកាមួយចំនួនពីសប្បុរសជននានា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។
ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ធំ ក៏បានថ្លែងអំណរគុណ ដល់សប្បុរសជន ដែលបានចូលរួមបរិច្ចាគនូវអំណោយ និងថវិកា ផ្តល់ឱ្យរដ្ឋបាលខេត្តកំពង់ធំ សម្រាប់គាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អ្វីទាំងនេះសបញ្ជាក់ឱ្យឃើញពីកាយវិការ ប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌ នៃការចែករំលែក ក្នុងសង្គមទៅលើការជួយគ្នាក្នុងគ្រាលំបាក។
ជាមួយគ្នានេះលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏បានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ ក្នុងសកម្មភាពនានា ឲ្យស្របទៅតាមបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល នៅក្នុងសហគមន៍នាពេលបច្ចុប្បន្ន ស្របតាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕