ម៉ាសស្ដា ថើបគូទហ៊ីណូ ពីក្រោយរងការខូចខាតយ៉ាងដំណំ

0
1486

ចេញផ្សាយ ថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ រថយន្តម៉ាសស្តា បុករថយន្តហ៊ីណូឃ្លុបដឹកទឹកបរិសុទ្ធ ពីក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាតមួយកំណាត់ខាងមុខ ដែលបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លើស្ពានជ្រោយចង្វា ស្ថិតនៅក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តហ៊ីណូឃ្លុបដឹកទឹកសុទ្ធពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2BD-2136 បានបើកឡើងស្ពានជ្រោយចង្វា ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត ម៉ាសស្តា ពណ៍ទឹកប្រាក់ ពាក់ស្លាលេខភ្នំពេញ2AA-4719 បានបើកមកពីក្រោយខ្វះការប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តហ៊ីណូឃ្លុប ដឹកទឹកសុទ្ធពីក្រោយ ពេញទំហឹងបណ្តាលឱ្យរថយន្តម៉ាសស្តារងការខូចខាតមួយកំណាត់ខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុ ដោយភាគីខាងរថយន្តហ៊ីណូរងការខូចខាតបន្តិចបន្តួច ក៏ដោះស្រាយគ្នាបញ្ចប់រឿងនៅនឹងកន្លែង រីឯភាគីរថយន្តម៉ាស្តា ក៏សុខចិត្តយករថយន្តខ្លួនទៅជួសជុលដោយខ្លួនឯង៕