រថយន្តដឹកទំនិញ បុករថយន្តគយធ្លាក់ផ្លូវ របួស៤នាក់

0
1043

ចេញផ្សាយ ថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១

សៀមរាប៖ គ្រោះថ្នាក់ចរាចរមួយបានកើតឡើង បង្ករដោយរថយន្តធន់ធំដឹកទំនិញ បុកជាមួយរថយន្តមន្ត្រីគយ និងរដ្ឋាករ ពីក្រោយពេញទំហឹងបណ្តាលធ្លាក់ផ្លូវ ដែលគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៦៧ (ហាយវេ) ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥-១៦ ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

បើតាមមន្ត្រីនគរបាលចរាចរណ៍ស្រុកបន្ទាយស្រីឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រនេះ បង្កឡើងដោយរថយន្ត ម៉ាក HYUNDAI TRACTOR ពណ៌ ស ពាក់ផ្លាកលេខ កំពង់ចាម 3A- 6255 បេីកបរដោយឈ្មោះ នី គន្ធា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិប្រស្រែលេី ឃុំវិហារលួង ក្រុងសួង ខេត្តត្បួងឃ្មុំ  ដោយមានអ្នករួមដំណេីរម្នាក់ ក្នុងទិសដៅពីត្បួង ទៅជេីងបានបុករថយន្តមួយគ្រឿងទៀតពីក្រោយ ម៉ាក  TOYOTA CAMRY 2007 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខរដ្ឋ10_ 2- 0285 បេីកបរដោយឈ្មោះ លិញ លោ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាមន្ត្រីអាវុធហត្ថ មានអ្នករួមដំណេីរចំនួន០៣នាក់ក្នុងទិសដៅស្របគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែក ហើយប្រមូលវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី។ មន្ត្រីនគរបាល មិនបានបញ្ជាក់ពីមូលហេតុនៃគ្រោះ​ថ្នាក់នោះផ្តើមចេញពីអ្វី ហើយអ្នករងរបួសជាអ្នកណាឡើយ តែប្រភពពីកន្លែងកើតហេតុបានអោយដឹងថារថយន្តដែលធ្លាក់ស្នាមភ្លោះជារបស់គយនិងរដ្ឋាករ ដែលរួមដំណើរដោយមន្ត្រីអាវុធហត្ថ។

រថយន្តរងគ្រោះ បានបើកស្ទាក់ និងរារាំងរថយន្តដឹកទំនិញ ក្នុងគ្រាដែលរថយន្តទំនិញកំពុងមានល្បឿនហើយរថយន្តមន្ត្រីគយនៅរេរ៉ពីមុខ ក៏ត្រូវរថយន្តបង្កបុកពេញទំហឹងតែម្តង។ យ៉ាងណាប្រភពមិនបានបញ្ជាក់ថា រថយន្តធ្លាក់ស្នាមភ្លោះនោះ ជាមន្ត្រីគយខេត្តឬមន្ត្រីគយក្រសួងនោះដែរ៕