ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១
នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងមន្រ្ីក្រោមឱវាទ បានអញ្ជើញទទួលម៉ាស់ និងអាកុល តាមរយៈតំណាងក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី នៅសាលាខេត្តបាត់ដំបង ។
ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ដែលបានផ្តល់ម៉ាស់ និងអាកុល មករដ្ឋបាលខេត្ត ដែលជាតម្រូវការចាំបាច់ដើម្បីយកទៅប្រើប្រាស់ការបង្ការ ការពារ ទប់ស្កាត់ ជំងឺកូវីដ-១៩ ។
សូមជម្រាបជូនដែរថា ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី បានផ្តល់ម៉ាស់ចំនួន ៧,៥០០ម៉ាស់ និងអាកុល ចំនួន១៥ពីដុង ស្មើនឹង៧៥លីត្រ សម្រាប់រដ្ឋបាលខេត្ត ចាត់ចែងប្រើប្រាស់ក្នុងការបង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ ផងដែរ៕