ចេញផ្សាយ ថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា មានអ្នកវិជ្្ជមានកូវីដ១៩ ចំនួន៩៦នាក់ និងអ្នកជាសះស្បើយចំនួន១៨នាក់ គិតត្រឹមម៉ោង៧:០០នាទីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ។
ក្នុងនោះបើតាមក្រសួងសុខាភិបាលបានឱ្យដឹងបន្ថែមទៀតថា អ្នកមានជំងឺកូវីដ១៩ ដែលជាអ្នកដំណើរចូលមកប្រទេសកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស មានចំនួន៤៣៣នាក់ អ្នកឆ្លងថ្មីមិនមាន.ពលករធ្វើដំណើរមកពីប្រទេសថៃ ចំនួន៩១នាក់ អ្នកឆ្លងថ្មីមិនមាន និងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន១៤៤៤នាក់ អ្នកឆ្លងថ្មីចំនួន៩៦នាក់។ ជាមួយគ្នានោះអ្នកជាសះស្បើយ អ្នកដំណើរចូលមកប្រទេសកម្ពុជា និងឆ្លងបន្តនៅក្នុងប្រទេស ៤១៧ អ្នកជាថ្មីមិនមាន.ពលករធ្វើដំណើរមកពីប្រទេសថៃ ចំនួន៩០នាក់ អ្នកជាថ្មីមិនមាន និងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ អ្នកជាថ្មីចំនួន១៨នាក់។
ដោយឡែកសម្រាប់អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន៨នាក់ ក្នុងនោះស្រី២នាក់ ប្រុស៦នាក់ ដែលក្នុងនោះមានអ្នកជំងឺចំនួន៣នាក់ បានទទួលមរណៈភាពនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា បើមិនចាំបាច់សូមមេត្តាកុំចេញក្រៅផ្ទះ និងត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេស៣ការពារ និង៣កុំ ដើម្បីគ្រួសារយើង សង្គមជាតិរបស់យើង យើងត្រូវរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍៕