អភិបាលខេត្តកំពត អញ្ជើញផ្តល់ប័ណ្ណសរសើរ និងថវិកា ដល់រដ្ឋបាលក្រុង ស្រុក

0
912

ចេញផ្សាយ ថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

កំពត៖ នៅរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០២១​ ឯកឧត្ដម​ ជាវ​ តាយ​ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានអញ្ជើញផ្តល់ប័ណ្ណសរសើរ និងថវិកា ដល់រដ្ឋបាលក្រុង ស្រុក ដែលរដ្ឋបាលឃុំសង្កាត់ និងប៉ុស្តិ៍នគរបាល មានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។

ពិធីនេះប្រារព្ធធ្វើនៅសាលាខេត្តកំពត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបី លោក​ លោកស្រីអភិបាលក្រុង​ ស្រុកទាំង៨​។ ថ្លែងក្នុងពិធីប្រគល់ប័ណ្ណសរសើរ និងថវិកានេះ ឯកឧត្តម ជាវ តាយ មានប្រសាសន៍ដោយថ្លែងអំណរគុណ ចំពោះសមត្ថកិច្ចក្នុងមូលដ្ឋានទាំងអស់ដែលបានសហការល្អ ជាមួយអាជ្ញាធរភូមិ-ឃុំ រួមគ្នាចូលរួមថែរក្សានូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់ ការបង្ការ និងទប់ស្កាត់បានទាន់ពេលវេលា រាល់បទល្មើសនានា ជាពិសេសការងារពាក់ព័ន្ធទៅនឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។

សូមជម្រាបថាខេត្តកំពត មាន៩៣ឃុំសង្កាត់ ក្នុងនោះ៖

-ជ័យលាភីលេខ១ ចំនួន៨៤ឃុំសង្កាត់ ក្នុងនោះ១ឃុំសង្កាត់ ទទួលបានប័ណ្ណសរសើរ និងថវិកា១លានរៀល (រួមគ្នាទាំងរដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាល)

-ជ័យលាភីលេខ២ ចំនួន៩ឃុំសង្កាត់ ក្នុងនោះ១ឃុំសង្កាត់ ទទួលបានប័ណ្ណសរសើរ និងថវិកា៦៥ម៉ឺនរៀល (រួមគ្នាទាំងរដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាល)

ដូចគ្នានេះ ថវិកាសរុប ចំនួន៨៩.៨៥០.០០០រៀល ដែលជាការផ្តល់កំលាំងចិត្តមួួយដ៏សំខាន់ របស់មន្រ្តីក្រោមឱវាទ នៃការយកចិត្តទុកដាក់ពីសំណាក់អភិបាលខេត្តកំពត៕