សមត្ថកិច្ច បង្ក្រាបមេក្លោងគ្រឿងញៀនជាស្នងការរងនគរបាល ខេត្តកំពតម្នាក់ និងបក្ខពួក២នាក់ទៀត ព្រមទាំងគ្រឿងញៀនជិត២គីឡូក្រាម

0
1088

ចេញផ្សាយ ថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១

ភ្នំពេញ៖ ស្នងការរងខេត្តកំពត លោក អ៊ឹម​ ឈួន និងបក្ខពួក២នាក់ទៀត ឈ្មោះ កែវ ទិត្យមេសា ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ ហុង គា ភេទប្រុស អាយុ៦១ឆ្នាំ ត្រូវបានកម្លាំងសម្ថកិច្ចបង្ក្រាបក្នុងជំនួញជួញដូរគ្រឿងញៀន។

ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចចំណតរថយន្តផ្សារ ខាលែនឌែលម៉ល(បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះសមត្ថកិច្ច ដកហូតបានសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់១៧៣៨.៣៣ក្រាម ស្មើរនិង ជិត២គីឡូ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣ នាក់ខាងលើរួមនិងវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក៕