អភិបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះអនុវត្តន៍សេចក្តីសម្រេចប្រមុខរដ្ឋាភិបាល បិទការធ្វើតំណើរឆ្លងខេត្ត រាជធានី ជាបណ្តោះអាសន្ន

0
834

ចេញផ្សាយ ថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកម្លាំងចុះអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពី ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១​ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

នេះគឺជាកត្តាសំខាន់បំផុតសម្រាប់ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលប្រមុខរដ្ឋាភិបាល ព្រមទាំងក្រសួងសុខាភិបាល បាននិងកំពុងយកចិត្តទុកដាក់ ដើម្បីទប់ស្កាត់ បង្ការ និងបំបាត់ការឆ្លងរាលដាល ជម្ងឺដ៏សាហាវមួយនេះ ដែលបាននិងកំពុងកើតឡើងជាសកល។

ក្នុងនោះ រួមជាមួយការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋផងដែរ អនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ព្រមទាំងការណែនាំអនាម័យរបស់ក្រសួងសុខាភិបាលជាដើម ក្នុងនោះបើមិនចាំបាច់សូមបងប្អូនកុំចេញក្រៅផ្ទះឱ្យសោះ៕