ក្រុមការងាររៀបចំឈាបនដ្ឋានបូជាសពស្លាប់ដោយជំងឺកូវីដ១៩ ចុះទៅពិនិត្យឈាបនដ្ឋាន វត្តមាគ៌ាគិរី ស្រែអំបិល ខេត្តកោះកុង

0
1077

ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១

កោះកុង៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ក្រុមការងាររៀបចំចាត់ចែងឈាបនដ្ឋានបូជាសពស្លាប់ដោយសារជំងឺកូវីដ១៩បានអញ្ជើញចុះពិនិត្យមើលទីតាំងខាងលើ ស្ថិតនៅវត្តមាគ៌ាគិរី ស្រុកស្រែអំបិល ខេត្តកោះកុង។

ក្រុមការងារ ដឹកនាំដោយលោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារ រួមទាំងអាជ្ញាធរស្រុក ឃុំ នៅឈាបនដ្ឋានដែលមានស្រាប់ នៅវត្តមាគា៌គិរីស្រែអំបិល ហៅវត្តស្រែអំបិល ដើម្បីរៀបចំជួសជុលឱ្យដំណើរការឡើងវិញ និងការបន្តចុះទៅពិនិត្យទីតាំង ដើម្បីសាងសង់ឈាបនដ្ឋានថ្មី នៅក្នុងបរិវេណវត្តពុទ្ធជ័យសិរីបុព្វតារាម ហៅវត្តស្ទឹងពង្រូល ស្ថិតក្នុងឃុំដងពែង ស្រុកស្រែអំបិល ដើម្បីត្រៀមលក្ខណៈសម្រាប់បូជាសព អ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន ពិសេស៣ការពារ និង៣កុំ រួមទាំងការអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍៕