ស្រ្តីវ័យ៣៣ឆ្នាំ នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក វិជ្ជមានកូវីដ១៩

0
1253

ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១

ភ្នំពេញ៖ នៅវេលាម៉ោង២០និង៥៦នាទីយប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកចតុមុខ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីគណៈបញ្ជាការឯកភាពខណ្ឌ បានចុះមកយកអ្នកជំងឺម្នាក់ជាស្រ្តីរស់ផ្ទះលេខ10A  ផ្លូវ៥២៨ ភូមិ៧ សង្កាត់បឹងកក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានផ្ទុកកូវីដ១៩។

អ្នកជំងឺកូវីដ១៩នេះ ឈ្មោះ គឹម ផាន់ណា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនរោងចក្រម៉េងអៀង ស្នាក់នៅទីតាំងខាងលើ។ ក្នុងនោះ ចំពោះទីតាំងគណៈបញ្ជាការឯកភាពខណ្ឌ បានសម្រេចបិទហាមចេញចូល ធ្វើចត្តាឡីនៅនឹងទីតាំង រងចាំក្រុមសុខាភិបាល ចុះយកសំណាក។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារ ទប់ស្កាត់ និងលប់បំបាត់ឱ្យអស់ ការឆ្លងរាលដាលក្នុងសហគមន៍ កូវីដ១៩៕