ចេញផ្សាយ ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១
ភ្នំពេញ៖ ការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងក្តីបារម្ភយ៉ាងខ្លាំង ខណៈប្រមុខរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ទីក្រុងភ្នំពេញចំនួន១៤ថ្ងៃ។
ជាមួយគ្នានេះ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា កម្ពុជាមានអ្នកកើតជំងឺកូវីដ១៩ថ្មី ចំនូន២៦២នាក់បន្ថែមទៀត និងមានអ្នកស្លាប់ថ្មីចំនួន២នាក់ផងដែរ ខណៈអ្នកជាសះស្បើយមានចំនួន៧៤នាក់ ២នាក់ជាអ្នកដំណើរចូលមកកម្ពុជា និងឆ្លងបន្តនៅក្នុងប្រទេស។
សូមជំរាបជូនថា រហូតមកដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ១៩ សរុបចំនួន៥៤៨០នាក់ អ្នកស្លាប់សរុបចំនួន៣៨នាក់ និងអ្នកជាសះស្បើយ សរុបចំនួន២៣៩៣នាក់ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល៕
#ក្រសួងសុខាភិបាល #កូវីដ១៩ #អ្នកជំងឺកូវីដ១៩ #CORONA #COVID19 #CORONAVIRUS