អភិបាលខេត្តសៀមរាប បិទខ្ទប់សង្កាត់៣ក្នុងខេត្តសៀមរាប រយៈពេល២សប្តាហ៍

0
1286

ចេញផ្សាយ ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១

សៀមរាប៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ លោក ទៀ វិចិត្រ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់សង្កាត់ចំនួន៣ក្នុងក្រុងសៀមរាប។

ការសម្រេចបិទខ្ទប់សង្កាត់ទាំង៣  ដែលរួមមានសង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប ព្រោះ​ជាតំបន់ដែលមានការឆ្លងរាលដាល ជំងឺកូវីដ១៩ ក្នុង ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ហើយការបិទ​ជាបណ្តោះ​អាសន្ន មានរយៈពេល២សប្តាហ៍ ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះតទៅ៕

#រដ្ឋបាលខេត្តសៀមរាប #ទៀសីហា #កូវីដ១៩ #CORONAVIRUS #COVID19