ទីតាំងចិញ្ចឹមមាន់ជល់ពីរកន្លែង ត្រូវបានអាជ្ញាធរស្រុកពញ្ញាឮ សម្រេចបិទជាស្ថាពរ

0
915

ចេញផ្សាយ ថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១

កណ្តាល៖ ទីតាំងចិញ្ចឹមមាន់ជល់ពីរកន្លែង ស្ថិតនៅក្នុងភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ត្រូវបានលោក ថន សុវណ្ណា អភិបាលនៃគណៈអភិបាលស្រុកពញ្ញាឮ បញ្ជាឱ្យអាជ្ញាធរភូមិឃុំនិងប៉ុស្តិ៍នគរបាលរដ្នបាលឃុំព្រែកតាទែន ចុះបិទជាបន្ទាន់មិនអនុញ្ញាតឲ្យពួកគេចិញ្ចឹមទៀតឡើយ ក្រោយ​ពីម្ចាស់ទីតាំងមួយកន្លែងនិងបក្សពួកគ្នីគ្នាបានដើរជល់មាន់ ប៉ះពាល់ជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩នាពេលកន្លងមក។

លោក ថន សុវណ្ណា អភិបាលនៃគណៈអភិបាលស្រុកពញ្ញាឮ ខេត្តកណ្តាល មានប្រសាសន៍ប្រាប់ TNHOTNEW នៅព្រឹកថ្ងៃទី២០ ខែមេសា ២០២១​នេះថា កន្លងមកម្ចាស់ទីតាំងចិញ្ចឹមមាន់ជល់មួយកន្លែង​និងបក្សពួកគ្នីគ្នាបានដើរជល់មាន់រួចបានប៉ះពាល់ជាមួយអ្នកមានវិជ្ជមានកូវិដ១៩។លោកថាបច្ចុ​ប្បន្ន ម្ចាស់ទីតាំងចិញ្ចឹមមាន់ជល់ក៏ដូចជាបក្សពួកគ្នីគ្នាអ្នកដើរទៅជល់មាន់សរុបចំនួន៥នាក់ ត្រូវបានយកទៅធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលចត្តាឡីស័ក ស្រុកពញ្ញាឮ រយះពេល១៤ថ្ងៃ។

បច្ចុប្បន្នទីតាំងចិញ្ចឹមមានជល់ទាំងពីខាងលើ លោក ថន សុវណ្ណា បានបញ្ចាឲ្យអាជ្ញាធរឃុំព្រែកតាទែន ក៏ដូចជាប៉ុស្តិ៍នគរបាលរដ្នបាល ឃុំព្រែកតាទែន ចុះបិទជាបន្ទាន់មិនអនុញ្ញាតឱ្យមានការចិញ្ចឹមជាដាច់ខាត់ ហើយក្នុងករណីដែលពួកគេ​នៅតែបន្តចិញ្ចឹមទៀត អាជ្ញាធរស្រុកនិង ចាត់ការតាមផ្លូវច្បាប់។

ជាមួយគ្នានោះ ចំពោះអ្នកដើរជល់មាន់ទាំង៥នាក់ ដែលបានបះពាល់ជាមួយអ្នកមានវិជ្ជមានកូវីដ១៩ហើយបាននិងកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កស្រុកពញ្ញាឮ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ លោកអភិបាលស្រុកពញ្ញាឮ និងចាត់ការបន្តតាមនិតិវិធីច្បាប់៕