ចេញផ្សាយ ថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចបិទជាផ្លូវការបណ្ដោះអាសន្នហើយ ចំពោះមន្ទីរសម្រាកព្យាបាល “ផ្សារឆ្នាំង” ស្ថិតនៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ការសម្រេចបិទទីតាំងមន្ទីរសម្រាកព្យាបាលនេះជាបណ្ដោះអាសន្ន ក្រោយពីបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់ ឈ្មោះ នូ ចុល រស់នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកំពង់ឆ្នាំង តម្រូវអាជ្ញាធរមានសមត្ថកិច្ច ត្រូវហ៊ុព័ទ្ធទីតាំងមន្ទីរសម្រាកព្យាបាល “ផ្សារឆ្នាំង” ទាំងមូលប្រមូលបុគ្គលិកធ្វើការទាំងអស់ធ្វើចត្តាឡីស័ក និងយកសំណាកធ្វើតេស្ត រកមេរោគកូវីដ-១៩ និងស្រាវជ្រាវអ្នកធ្លាប់ប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយមន្ទីរសម្រាកព្យាបាល “ផ្សារឆ្នាំង ក្នុងកំឡុងពេល ១៤ថ្ងៃមុនជាបន្ទាន់៕