ចេញផ្សាយ ថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១
កណ្តាល៖ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បើតាមលោក ថន សុវណ្ណា អភិបាល នៃគណៈអភិបាល ស្រុកពញ្ញាឮ ខេត្តកណ្តាល បានឱ្យដឹងថា អាជ្ញាធរបានរកឃើញ អ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៧នាក់ ស្រី៥នាក់ និងប្រុស២នាក់ ដែលជាប្រជាពលរដ្ឋរស់នៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល។
ជាមួយគ្នានេះផងដែរ អាជ្ញាធរក៏បានចុះប្រមូលប្រជាពលរដ្ឋ ដែលមានការជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានខាងលើ ទាំងផ្ទាល់ និងប្រយោល ចំនួន១១០នាក់ ស្មើនិងចំនួន៣៩ខ្នងផ្ទះ ដើម្បីធ្វើតេស្តយកសំណាករកមេរោគកូវីដ១៩ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកតាទែន ដែលក្នុងប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយលោក ថន សុវណ្ណា អភិបាល នៃគណៈអភិបាល ស្រុកពញ្ញាឮ ខេត្តកណ្តាល រួមជាមួយនិងក្រុមប្រឹក្សាឃុំព្រែកតាទែនទាំងមូល ក៏ដូចជាកម្លាំងសមត្ថកិច្ចផងដែរ៕
#COVID19 #CORONA #CORONAVIRUS #កូវីដ១៩ #ថនសុវណ្ណា #អ្នកជំងឺកូវីដ១៩ #អាជ្ញាធរស្រុកពញ្ញាឮ