ចេញផ្សាយ ថ្ងៃសៅរ៍ ១៣កើត ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅសាលាសង្កាត់បឹងកក់២ បានរៀបចំទទួលអំណោយ សំរាប់ឧបត្ថម្ភជូនប្រជាពលរដ្ឋជួបការលំបាកខ្លាំងក្នុងតំបន់បិទខ្ទប់។
អំណោចទាំងនេះ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួនជាង៤០០គ្រួសារ ក្នុងចំណោម២៣ភូមិ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នពេញ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ។
អំណោយទាំងនេះ បានប្រារព្វពិធីប្រគល់ជូននៅសាលាសង្កាត់បឹងកក់២ ដោយមានការអញ្ជើញចូលរួមទទួលពីសំណាក់លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក ដើម្បីធ្វើបែងចែក សម្រាប់ចែកជូនបន្តដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនៅតំបន់បិទខ្ទប់ ដោយក្នុងមួយគ្រួសារទទួលបាន អង្គរ២៥គីឡូ ទឹកសុទ្ធ១កេស ទឹកត្រី៥ដប ទឹកស៊ីអ៊ីវ៥ដប មី១០កញ្ចប់ អំបិល១គីឡូ និង ប៊ីចេង១កញ្ចប់ផងដែរ។
សូមជំរាបថា ពិធីប្រគល់និងទទួលអំណោយ ប្រព្រឹត្តិទៅក្រោមអធិបតី ឯកឧត្តម ឌូ ដាលីតូ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ ដោយមានការចូលរួមទទួលពីសំណាក់លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក និងលោក វ៉ាន់ សារ៉េត ចៅសង្កាត់បឹងកក់២ព្រមទាំងក្រុមការងារផងដែរ៕