បិទហាង ម្លប់ស្បូវមានលាភ ព្រោះអនុញ្ញាតឱ្យភ្ញៀវចូលផឹកស៊ី

0
1195

ចេញផ្សាយ ថ្ងៃចន្ទ ១៥កើត ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១

ភ្នំពេញ៖ កុំចេះតែហ៊ាន និងផ្គើនការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បើហ៊ានតែផ្គើន មិនត្រឹមតែបិទហាងនោះទេ ម្ចាស់ហាង និងអ្នកជាប់ពាក់ព័​ន្ធត្រូវប្រឈមមុខច្បាប់ថែមទៀត។

ជាក់ស្តែង កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ម្សិលម៉ិញនេះ លោក ម៉ូវ ម៉ានិត អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ រដ្ឋបាលសែនសុខ បានដឹកនាំកំលាំង ចុះបិទទីតាំងភោជនីយដ្ឋាន ម្លប់ស្បូវមានលាភ ដែលមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ការមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយសារតែម្ចាស់ហាងខាងលើ លួចបើកបម្រើអតិថិជនផឹកស៊ីក្នុងតំណាក់កាលដែលទីក្រុងភ្នំពេញត្រូវបិទខ្ទង់ ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ និងការជូនដំណឹងបន្ថែមរបស់រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យម្ចាស់អាជីវកម្មគ្រប់ប្រភេទ បើកលក់គ្រឿងស្រវឹងជូនដល់អតិថិជននោះ។

សូមជំរាបថា ភោជនីយដ្ឋាន ម្លប់ស្បូវមានលាភ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០០៧ហ្សិត ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភំ្នពេញ​ ដោយក្នុងប្រតិបត្តិការខាងលើ អាជ្ញាធរបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៦នាក់​ ទៅកាន់​អធិការ​រដ្ឋាន នគរបាលខណ្ឌសែនសុខ​ ដើម្បី​អនុវត្តបន្ត​តាម​និតីវិធីច្បាប់៕