ចេញផ្សាយ ថ្ងៃចន្ទ ៧រោច ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១
កោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីកំណត់យកជាទីតាំងសម្រាប់សាងសង់ឈាបនដ្ឋានបូជាសពស្លាប់ដោយជំងឺ កូវីដ-១៩។
ទីតាំងសម្រាប់សាងសង់ឈាបនដ្ឋានបូជាសពស្លាប់ដោយជំងឺ កូវីដ-១៩ខាងលើនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៨ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ១៣៦ ភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ជាមួយគ្នានេះ លោកជំទាវអភិបាលខេត្ត បានជម្រុញឱ្យមន្ត្រីមន្ទីរជំនាញពន្លឿន ក្នុងវាស់វែងរៀបចំទីតាំង និងគូសប្លង់ឈាបនដ្ឋាន ឱ្យបានលឿន ដើម្បីចាប់ផ្តើមសាងសង់នៅពេលខាងមុខឆាប់ៗនេះ៕