សហគ្រាសចិនសកម្មក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩នៅកម្ពុជា

0
790

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុន សារព័ត៌មានស្វាយ (Mango Media) ដែលជាក្រុម​ហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ថាមពលវិជ្ជមានកម្ពុជា បាននាំយកសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩លើកទី២ ប្រគល់ជូនក្រសួងព័ត៌មាន។

ជាមួយគ្នានោះ ចាប់តាំងពីមានការរីករាលដាលជំងឺកូវីដ១៩ ក្រុមហ៊ុនសារព័ត៌មានសា្វយ នៃក្រុមហ៊ុន ថាមពលវិជ្ជមានគ្រុប បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដូចជា ការរាយការណ៍ព័ត៌មាន ពីការឆ្លងរាលដាលជំងឺកូវីដ១៩ដែលត្រឹមត្រូវនិងអាចជឿទុកចិត្តបាន។​​ ដូចគ្នានេះ ក្រុមហ៊ុនបានផ្តល់ស្តីស្រឡាញ់ទៅកាន់មនុស្សជុំវិញខ្លួន តាមរយៈការបរិច្ចាគថវិកា និងសម្ភារៈជាច្រើនទៅដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាផងដែរ។

ក្នុងនោះ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនសារព័ត៌មានស្វាយ និង សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បាន​នាំយក​សម្ភារៈប្រឆាំងកូវីដ១៩មួយចំនួនដូចជា ម៉ាស​ ចំនួន១៥កេះ ស្រោម​ដៃ ចំនួន១៥កេះ ឧបករណ៍ស្ទង់កំដៅ ទឹកលាងដៃ​ មី ទឹកសុទ្ធ សម្ភារៈការិយាល័យ កុំព្យូទ័រ និង សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗមួយចំនួនទៀត ប្រគល់ជូនដល់មន្ទីរពេទ្យកុមារជាតិ។

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនសារព័ត៌មានស្វាយ បានបរិច្ចាគម៉ាសវេជ្ជសាស្ត្រ ទឹកសុទ្ធ និង ថវិកា មួយចំនួនទៅដល់បុគ្គលិកសារព័ត៌មានតាមរយៈក្រសួងព័ត៌មាន។

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនថាមពលវិជ្ជមានគ្រុប បានបរិច្ចាគសម្ភារៈប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ទៅដល់ស្នងការដ្ឋាននគរបាលជាតិភ្នំពេញ។

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនសារព័ត៌មានស្វាយ បានបរិច្ចាគសម្ភារៈប្រឆាំងជំងឺកូវីដ១៩ទៅកាន់កងយុទ្ធពលខេមរភូមិន្ទកម្ពុជា។

ថ្ងៃទី0៤ ខែឧសភា ក្រុមហ៊ុនសារព័ត៌មានស្វាយបានផ្តល់អំណោយជាថ្មីម្តងទៀតជាសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដល់ក្រសួងព័ត៌មាន។

លើសពីនេះទៅទៀត នៅពេលដែលប្រជាជនកំពុងធ្វើចត្តាឡីស័កក្នុងទីក្រុងភ្នំពេញ ដោយទទួលរងនូវការខ្វះខាតសម្ភារៈប្រើប្រាស់ និង ស្បៀងអាហារប្រចាំថ្ងៃ ក្រុមហ៊ុនសារព័ត័មានស្វាយ ក៏បានចូលរួមជាកម្លាំងចលនាសង្គម ក្នុងការផ្តល់សម្ភារៈដល់ប្រជាជនដែលកំពុងជួបការលំបាកទាំងនោះ។

វីរុសរាលដាលគ្មានព្រំដែន ចំណែកឯក្តីស្រលាញ់ក៏គ្មានព្រំដែនដែរ​ ដោយក្រុមហ៊ុនថាមពលវិជ្ជមានគ្រុប និង ក្រុមហ៊ុនបុត្រសម្ព័ន្ធសារព័ត៌មានស្វាយ បានធ្វើសកម្មភាពជួយគ្នាក្នុងគ្រាមានអាសន្ន បានក្លាយជារូបភាពមួយបង្ហាញយ៉ាងច្បាស់នៃមិត្តភាពរវាងប្រជាជនកម្ពុជា-ចិន  ភាពរស់រវើកនៃការជួយគ្នាទៅវិញទៅមក​ដោយភាពស្មោះត្រង់ ព្រមទាំងត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ និង សារធារណៈជនផងដែរ។

ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបង្ហាញថា អំណោយរបស់ក្រុមហ៊ុនសារព័ត៌មានស្វាយ អាចជួយដល់មន្ត្រីក្នុងក្រសួងព័ត៌មាន និង អ្នកសារព័ត៌មានជាច្រើន ក្នុងការការពារវីរុសនេះអោយកាន់តែប្រសើរឡើង។​ លោកសង្ឃឹមថា ក្រុមហ៊ុនសារព័ត៌មានស្វាយ នឹងបន្តសកម្មភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តការប្រឆាំងនឹងការរីករាលដាលរបស់វីរុសកូវីដ១៩ ជាមួយក្រសួងព័ត៌មានបន្តទៀត។

មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស ឧត្តមសេនីយ៍ អុំ សំអាត បានមានប្រសាសន៏ថា​ សកម្មភាពសុចរិតរបស់ក្រុមហ៊ុនថាមពលវិជ្ជមានកម្ពុជា និងក្រុមហ៊ុនបុត្រសម្ព័ន្ធសារព័ត៌មានស្វាយ បានជួយដល់កងទ័ពក្នុង​ការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតបានយ៉ាងល្អ ទន្ទឹមនឹងនេះអាចជួយប្រជាជនបន្ថែមទៀតដើម្បីជំនះនូវការលំបាក។

ប្រធានមន្ទីរពេទ្យកុមារជាតិកម្ពុជា​លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស  ជឿជាក់ថាអំណោយរបស់ក្រុមហ៊ុនសារព័ត៌មានស្វាយ នឹងជួយដល់ការការពារបុគ្គលិកពេទ្យបានច្រើន និងធ្វើជាគំរូសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។

“មានមិត្តចិននៅក្បែរចូលរួមក្នុងការប្រយុទ្ធប្រឆាំង ពួកយើងមានជំនឿចិត្តយ៉ាងមុតមាំ ក្នុងការកម្ចាត់ជំងឺដ៏កាចសាហាវនេះ”មានមិត្តភក្តិកម្ពុជាកាន់តែច្រើនបានទទួលជំនួយរបស់ក្រុមហ៊ុនថាមពលវិជ្ជមាន និង ក្រុម​ហ៊ុនបុត្រសម្ព័ន្ធសារព័ត៌មានស្វាយ ពួកគេបានធ្វើការចែករំលែកអំពើល្អរបស់យើង ទៅកាន់បណ្តាញសង្គមមិត្តភក្តិ ប្រកបដោយជំនឿចិត្ត ទំនុកចិត្ត និង ក្តីសង្ឃឹម។

អគ្គនាយកក្រុមហ៊ុនសារព័ត៌មានស្វាយ​ លោក លីវ គួងឈុន បានមានប្រសាសន៍ថា៖ “នៅក្នុងគ្រាមានអាសន្ន ក្រុមប្រព័ន្ធផ្សព្វផ្សាយត្រូវមានទំនួលខុសត្រូវនិងគុណធម៌ ទើបអាចលើកកម្ពស់សុខភាព​ និងសុខមាលភាពរបស់ប្រជាជនអោយកាន់តែច្រើន ដោយផ្តល់នូវក្តីសង្ឃឹមនិងកម្លាំងដល់ប្រជាជនមកពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជាដើម្បីធ្វើការរួមគ្នាកម្ចាត់ជំងឺកូវីដ-១៩។”