ចេញផ្សាយ ថ្ងៃសុក្រ ១១រោច ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១
ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យរៀបចំការដាំឡើងវិញ ដើមពោធិ៍អ្នកតាក្រហម ក។
ដើមពោធិ៍អ្នកតាក្រហម ក គឺជាដើមពោធិ៍ដែលបានដួលរលំកាលពីល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ដោយខ្យល់កន្ទ្រាក់ ហើយធ្វើឱ្យមហាជនយល់ច្រឡំថា ជាដើមពោធិ៍ប្រវត្តិសាស្រ្ត ទុំទាវ។
សូមជំរាបថា ដើមពោធិ៍អ្នកតាក្រហម ក គឺមានចម្ងាយប្រមាណ៧០ម៉ែត្រ ពីដើមពោធិ៍ប្រវត្តិសាស្ត្រ ទុំទាវ បន្ទាប់ពីដួលរំដោយភ្លៀងលាយលំជាមួយខ្យល់កន្ត្រាក់ ស្ថិតនៅភូមិពោធិ៍ជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕