អាជ្ញាធរស្រុកពញ្ញាឮ និមន្តព្រះសង្ឃ៣៦អង្គ យកសំណាកតេស្តរកមេរោគកូវីដ១៩

0
938

ចេញផ្សាយ ថ្ងៃសៅរ៍ ១២រោច ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១

កណ្តាល៖ អាជ្ញាធរស្រុកពញ្ញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បាននិមន្តព្រះសង្ឃ ចំនួន២ឃុំ មានចំនួន៣៦អង្គ ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ នៅវត្តពាមសត្ថារាម ស្ថិតនៅក្នុងភូមិពញ្ញាឮ ឃុំពញ្ញាឮ ស្រុកពញ្ញាឮ ខេត្តកណ្តាល។

សូមជំរាបថា ព្រះសង្ឃទាំង៣៦អង្គ ខាងលើបានប៉ះពាល់ដោយប្រយោលជាមួយតាអាចារ្យ ចំនួន៣នាក់ ដែលមានវិជ្ចមាន​ជំងឺកូវីដ១៩​ ដោយចូលរួមបុណ្យសព ប្រជាពលរដ្នរស់នៅភូមិពញ្ញាឮ ស្រុកពញ្ញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី២២.២៣ ខែមេសា ឆ្នាំ២០២១។

បើតាមលោក លី ចាន់ធី (ហៅម៉ៅ) មេភូមិពញ្ញាឮ បានឲ្យដឹងតាមរយះទូរស័ព្ច នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ថា បច្ចុប្បន្នតាអាចារ្យទាំង៣រូប ត្រូវបានអាជ្ញាធរដឹកយកទៅព្យាបាលនៅមណ្ឌលព្យាបាលស្រុកពញ្ញាឮ ទើបបង្កើតថ្មី នៅក្នុងស្រុកពញ្ញាឮ ខេត្តកណ្តាល។ ចំណែកព្រះសង្ឃ៥អង្គ ដែលប៉ះពាល់ ផ្ទាល់ ជាមួយតាអាចារ្យទាំង៣រូប ក្រោយគ្រូពេទ្យធ្វើតេស្តរកជំងឺកូវីដ១៩ គឺអវិជ្ចមាន ប៉ុន្តែរងចាំការយកសំណាកលើទីពីរបន្តទៀត៕