លន់ ឡេង អង្គរក្សល្បីឈ្មោះនៅខេត្តកំពង់ឆ្នាំង មិនមែនល្បីការពារជាតិ តែល្បីកាងដីទំនាស់ ធ្វើឱ្យរាស្រ្ត ទឹកភ្នែក និងបែកបាក់គ្រួសារ រងគ្រោះយ៉ាងអយុត្តិធម៌

0
1183

ចេញផ្សាយ ថ្ងៃសៅរ៍ ៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៥  ខែឧសភា ឆ្នាំ២០២១

កំពង់ឆ្នាំង៖ លោក លន់ ឡេង ជាកងអង្គរក្សល្បីឈ្មោះមួយរូបនៅខេត្តកំពង់ឆ្នាំង ដែលនរណាៗក៏ស្គាល់គ្រប់គ្នា តាំងពីក្មេងរហូតដល់មនុស្សចាស់។

ភាពល្បីល្បាញរបស់លោក លន់ ឡេង មិនមែនល្បីឈ្មោះ ព្រោះបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារជាតិមាតុភូមិនោះឡើយ គឺជាអង្គរក្សដែលល្បីខាងកាងដីទំនាស់នៅខេត្តកំពង់ឆ្នាំង ពិសេស​ដីតំបន់ចុងកោះ ស្ថិតនៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលធ្វើឱ្យប្រជាពលរដ្ឋ៣៧គ្រួសារ រងគ្រោះព្រោះតែលោក លន់ ឡេង រូបនេះ។

ជាក់ស្តែង កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដោយមិនបរិយាគ្រាលោក លន់ ឡេង កាងដីនេះរយៈពេលជិត៦មកហើយនោះឡើយ គឺសូមនិយាយត្រឹមតែ នៅថ្ងៃទី១១ឧសភា២០២១នេះ ព្រោះថា លោក លន់ ឡេង គ្មានតួនាទីអ្វី សូម្បីតែបន្តិចក្នុងការចុះអនុវត្តដោយបង្ខំ តាមអំណាចសាលក្រមលេខៈ ១៧(គ) ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ របស់តុលាការសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងសំណុំរឿងរដ្ឋប្បវេណីលេខៈ ២៦៤ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ដោយសម្រេចឆ្វៀលដី៨១៧៨ម៉ែត្រការ៉េ របស់ប្រជាពលរដ្ឋទុកដើម្បីតតាំងក្តីជាមួយលោក លី ផេង បន្ត និងដីសល់ប៉ុន្មានដែលលោក អៀ គុយម៉ុង មានទំនាស់ជាមួយលោក លី ផេង ត្រូវកាត់ឱ្យទៅលោក លី ផេង គ្រប់គ្រងក្នុងទំហំដីសរុបជាង៥ហិតា ដែលដឹកនាំដោយលោក ទី មុនិន្ទ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងជាមន្រ្តីទទួលបន្ទុកកិច្ចការអាជ្ញាសាលា ចុះអនុវត្តដោយ​បង្ខំ ក្រោមសម្រែកស្រែកអយុត្តិធម៌លាន់ឮរំពង លើទីតាំងដីទល់មុខភ្នំនាងកង្រី អមដោយការលើករូបថតសម្តេចទាំងទ្វេ និងទឹកភ្នែកហូរ សុំឱ្យសម្តេចជួយពួកគាត់ ដែលកំពុងរងនូវភាពអយុត្តិធម៌នេះផង។

ភ្លាមនោះលោក លន់ ឡេង ដែលគេដឹងគ្រប់គ្នាថាជាអង្គរក្ស បានចេញមុខមកកាង ច្រង៉េងច្រង៉ាង ធ្វើខ្លួនដូចម្ចាស់ដី លើសលោក លី ផេង ទៅទៀត និងស្រែកឡាំប៉ា ចង្អុលមុខសង្គ្រើតធ្មេញដូចចង់ស៊ីសាច់ពលរដ្ឋ និងលោក អៀ គុយម៉ុង ទាំងរស់ ដោយសារមាធធំរបស់ខ្លួន ក្រោមកំដៅថ្ងៃកំពង់ក្តៅខ្លាំងផងនោះ លោក លន់ ឡេង ចង់ដង្ហក់ស្ទះនៅហ្នឹងកន្លែង ដោយចោទ លោក អៀ គុយម៉ុង ដែលជាម្ចាស់ដី និងបានទិញដីនេះ ពីលោក ជៀម ហៃ ត្រឹមត្រូវតាមច្បាប់ ចោទថាជាចោរ ដែលខ្លួនគ្មានដែលសមត្ថកិច្ចអ្វីសូម្បីតែបន្តិចក្នុងរឿងនេះ។ នេះជាអាកប្បកិរិយា ចរិកមាយាទលោក អង្គរក្ស ល្បីឈ្មោះខាងកាងដីធ្វើបាបពលរដ្ឋរងទុកវេទនាជិត៦ឆ្នាំមកនេះ នៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

លោក លន់ ឡេង គ្មានតួនាទីនៅលើដីអនុវត្តសាលក្រមដោយបង្ខំ តែមកកាងឆ្កាដៃជើង និងជេរ

ច្បាស់ណាស់មហាជនពិតជាបានឃើញចរិកពិតរបស់លោកអង្គរក្ស លន់ ឡេង ដែលមិនប្រើតួនាទីជាអង្គរក្សការពារថ្នាក់ដឹកនាំ ជាតិមាតុភូមិ បែរជាយកអំណាចមកកាងដីទំនាស់បែបនេះ។ មិនមែនត្រឹមតែប៉ុណ្ណោះ លោក លន់ ឡេង កំពុងតែក្តៅស្លឹកត្រចៀកផងជាមួយលោក អៀ គុយម៉ុង និងឆ្ងាញ់នូវពាក្យ ចោរលួចដី ដូចនាងកង្រីទាញមាត់របស់លោក បានបន្តមកចោទអ្នកព័ត៌មាន ថាផ្សាយរឿងតែម្ខាង និងចោទរូបលោក ថាជាចោរលួចដី ដែលសំដីនេះវាងាយស្រួលទាំងនិយាយ និងការអនុវត្តរបស់លោក លន់ ឡេង ព្រមទាំងគំរាម និងហិង្សាមកលើអ្នកសារព័ត៌មាន TNHOTNEWS និងផេក​ TN TV ទៀត ទាំងកណ្តាលចំណោមមហាជន និងសមត្ថកិច្ច ដោយគ្មានញញើតច្បាប់សូម្បីតែបន្តិច។

លោក លន់ ឡេង ចោទអ្នកសារព័ត៌មាន និងប្រើហិង្សាលើអ្នកសារព័ត៌មាន ត្រូវបានសមត្ថកិច្ចឃាត់កុំឱ្យបង្កររឿង ថ្ងៃទី១១​ ខែឧសភា ឆ្នាំ២០២១

អស្ចារ្យណាស់ មាឌមិនសមនិងកម្ពស់ឈ្មោះ លន់ ឡេង ប្រសិនបើមានតួនាទី ឋានៈ បុណ្យស័ក កិត្តិយស ធំជាងនេះតែបន្តិចទៀត ច្បាស់ណាស់មិនដឹងពលរលដ្ឋក្រីក្រស្លូតត្រង់ប៉ុន្មាននាក់ទេ ដែលរងគ្រោះព្រោះលោកអង្គរក្សរូបនេះ។

អ្វីទាំងនេះ វាបានប្រាសចាកពីវិន័យរបស់កងអង្គរក្សទាំងស្រុង ដែលថ្នាក់ដឹកនាំលោកខិតខំយ៉ាងខ្លាំង ក្នុងការកសាងស្នាដៃ កិត្តិយស កេរ្តិ៍ឈ្មោះស្ថាប័នជំនាញមួយនេះ ក្នុងការការពារថ្នាក់ដឹកនាំ ប្រមុខរដ្ឋាភិបាល តែបែរជាមន្រ្តីជើងក្រោម បានយសស័ក្តិ ឋានៈ តួនាទី មកកាងដីធ្វើបាបពលរដ្ឋស្លូតត្រង់ទៅវិញ។

បើតាមប្រភពព័ត៌មាន ក៏បានបង្ហើបប្រាប់ឱ្យដឹងផងដែរថា ក្នុងតួនាទីជាអង្គរក្សដដែលនេះ លោក លន់ ឡេង កាលពីចុងឆ្នាំង២០១៦ បានប្រព្រឹត្តិល្មើសច្បាប់ លួចរំដោះភស្តុតាងចេញពីរដ្ឋបាលព្រៃឈើ  ហើយត្រូវបានតុលាការ ខេត្តកំពង់ឆ្នាំង ផ្តន្ទាទោសរយៈពេល១ឆ្នាំដាក់ពន្ធនាគារផងដែរ។

លោក លន់ ឡេង កាលត្រូវបានតុលាការចោទពីបទ រំដោះភស្តុតាងនៅរដ្ឋាលព្រៃឈើ ឆ្នាំ២០១៦

បើទោះបីជាមានប្រវត្តិ ធ្លាប់ប្រព្រឹត្តិល្មើសច្បាប់ជាប់ពន្ធនាគារ១ឆ្នាំក្តី ក្រោយការចេញមកវិញ លោក លន់ ឡេង មិនបានយកតួនាទី បុណ្យស័ក្តិនេះ បម្រើពលរដ្ឋ ជាតិ និងថា្នក់ដឹកនាំដោយឈរលើគោលការណ៍វិន័យកងអង្គរក្សឡើយ តែបែរជាបន្តធ្វើបាបពលរដ្ឋ៣៧គ្រួសារ ឱ្យរងទុក្ខគ្មានល្ហែរយៈពេលជិត៦ឆ្នាំមកនេះ និងនៅមានគ្រួសារមួយចំនួនទៀត ក៏ត្រូវរងគ្រោះ ព្រាត់ប្រពន្ធកូន ក្រោមស្នាដៃលោក លន់ ឡេង ផងដែរ។ ទាំងនេះយោងតាមប្រភពច្បាស់ការ និងស្និតជាមួយលោក លន់ ឡេង បានលួចប្រាប់បង្ហើបប្រាប់ឱ្យដឹង។

លោក លន់ ឡេង កាលត្រូវបានតុលាការចោទប្រកាន់ និងបញ្ជួនខ្លួនដោយសមត្ថកិច្ចឆ្នាំ២០១៦

យ៉ាងណាក៏ដោយចុះ អ្វីទាំងនេះ គ្រាន់តែជាផ្នែកមួយនៃព័ត៌មានដែលយើងទទួលបាន និងការពិតជាក់ស្តែងលើដីទំនាស់ នៃការចេញមុខកាងដីពីសំណាក់លោក លន់ ឡេង ដែលមានក្នុងឯកសារបង្ហាញជូនខាងលើ។

ដូច្នេះ ប្រសិនបើលោក លន់ ឡេង ចង់ធ្វើការឆ្លើយបំភ្លឺ យើងរងចាំការបំភ្លឺពីលោកគ្រប់ពេល ហើយចូលកុំចោទអ្នកព័ត៌មានថា ផ្សាយលំអៀង ផ្សាយតែម្ខាង ឬចោទលោកជាចោរលួចដីឱ្យសោះ ព្រោះភាសារនេះសម្រាប់អ្នកសារព័ត៌មានអាជីព និងវិជ្ជាជីវៈ គេមិនប្រើទេ សង្ឃឹមថាលោក លន់ ឡេង និងមិនច្រឡំទៀតឡើយ៕