ថវិកាលើកទឹកចិត្តរបស់សម្តេចតេជោ ត្រូវបានប្រគល់ជូនដល់ដៃ មនុស្សទី៣លានដែលបានចាក់វ៉ាក់សាំង

0
929

ចេញផ្សាយ ថ្ងៃអង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៥  ខែមិថុនា ឆ្នាំ២០២១

កណ្តាល៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកថវិកាលើកទឹកចិត្ត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី យកទៅប្រគល់ជូនដល់ដៃ អ្នកស្រី ស៊ុ សំអឿន មនុស្សទី៣លាន ដែលបានចាក់វ៉ាក់សាំង។

គិតត្រឹមល្ងាចថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងបានជាង៣លាននាក់ហើយ ក្នុងនោះ រកឃើញបុគ្គលដែលបានចាក់វ៉ាក់សាំងទី៣លាន គឺអ្នកស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល។

សូមជំរាបថា កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងចំនួន៣០ភាគរយនៃចំនួនពលរដ្ឋត្រូវចាក់ ដែលនេះជាជោគជ័យដ៏ធំក្នុងដំណើរឆ្ពោះទៅរកគោលដៅ១០លាននាក់ដែលត្រូវចាក់វ៉ាកសាំងការពារជំងឺកូវីដ១៩៕