លោកជំទាវអភិបាលខេត្តកោះកុង បើកកិច្ចប្រជុំរួមដើម្បីរកវិធានការ ការពារ និងទប់ស្កាតការឆ្លងរាលដាលជំងឺកូវី-១៩

0
1050

ចេញផ្សាយ ថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១

កោះកុង៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានបើកក្នុងកិច្ចប្រជុំរួម ដើម្បីពិភាក្សាករណីឆ្លងរាលដាលជំងឺកូវី-១៩ នៅខេត្តកោះកុង និងការរកវិធានការការការពារ ទប់ស្កាតឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ថ្លែងក្នុងជំនួបនៃកិច្ចប្រជុំ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានជម្រាបជូនអង្គប្រជុំអំពីស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ នៅទីតាំងដែលមានការឆ្លង ក៏ដូចជានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុងផងដែរ

ដូចគ្នានេះ លោកជំទាវអភិបាលខេត្ត តាងនាមថ្នាក់ដឹកនាំខេត្ត ស្នើឱ្យសមត្ថកិច្ច និងប្រជាជនទាំងអស់ចូលរួមចំណែកឱ្យបានទាន់ពេលវេលាក្នុងការបង្ការ ទប់ស្កាត់ និងផ្តាច់ការចំលងចូលក្នុងសហគមន៍បន្តទៀត។ មួយវិញទៀតអង្គភាពជំនាញ និងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងអ្នកពាក់ព័ន្ធ ត្រូវតែសហការឱ្យបានខ្ជាប់ខ្ជួនជានិច្ច និងផ្តល់លទ្ធភាពដល់ក្រុមគ្រូពេទ្យ ក្នុងការយកសំណាក កំណត់ទីតាំង និងប្រវត្តិនៃការធ្វើដំណើរ ដែលអ្នកមានផ្ទុកជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័សបំផុត។ 

លោកជំទាវអភិបាលខេត្ត ក៏បានស្នើសុំអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល សូមកុំមានការគេចវេសក្នុងការយកសំណាក ការធ្វើតេស្តរកមេរកកូវីដ-១៩ និងចូលរួមអនុវត្តឱ្យបានជានិច្ចនូវគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការ គោលការណ៍ណែនាំនានា ដើម្បីឈានដល់ការទប់ស្កាត់ការរីករាលដាលជំងឺ ឱ្យមានប្រសិទ្ធភាពខ្ពស់៕