ចេញផ្សាយ ថ្ងៃអង្គារ ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១
កំពត៖ ឃុំតេជោអភិវឌ្ឍន៍ ក្រោមការគ្រប់គ្រងដោយលោក គ្រី យ៉ា ជាមេឃុំ រក្សាការពារសុវត្ថិភាពបានយ៉ាងល្អ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃមូលទាំង៦របស់ឃុំ បញ្ជៀសពីការឆ្លងរាលក្នុងសហគមន៍ដោយជំងឺកាចសាហាវ កូវដីដ១៩។
ការរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អនេះ ត្រូវបានលោក គ្រី យ៉ា មេឃុំតេអភិវឌ្ឍន៍ ប្រាប់ឱ្យដឹងថា ដោយសារតែប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក គោរពបានយ៉ាងខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និង ៣ការពារ ៣កុំរបស់ប្រមុខរដ្ឋាភិបាល រួមទាំងការចុះអប់រំណែនាំបន្ត របស់អាជ្ញាធរមូលដ្ឋាន ព្រមទាំងកងកម្លាំង ក៏ដូចជាក្រុមគ្រពេទ្យផងដែរ។
ក្នុងនោះ លោក គ្រី យ៉ា បានប្រាប់ឱ្យដឹងបន្តថា សម្រាប់ពលរដ្ឋដែលចេញមកពីតំបន់នានា រួមទាំងរាជធានីភ្នំពេញផង អាជ្ញាធរតម្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័កនៅហ្នឹងកន្លែង និងការយកសំណាករហ័សពីសំណាក់ក្រុមគ្រូពេទ្យ ព្រោះការការពារប្រើសើរជាងព្យាបាល។ ក្នុងនោះពលរដ្ឋដែលកំពុងរស់នៅក្នុងមូលដ្ឋាន ក៏ត្រូវចូលរួមរក្សាអនាម័យ និងរក្សាគំលាត ដែលកិច្ចការនេះ អាជ្ញាធរ តែងធ្វើជាប្រចាំ ដោយមានការចូលរួមសហការយ៉ាងល្អរបស់បងប្អូនប្រជាពលរដ្ឋដូចគ្នា។
បន្ថែមពីលើនេះ លោក គ្រី យ៉ា មេឃុំតេជោអភិវឌ្ឍន៍ឱ្យដឹងបន្តថា ឃុំក៏បានត្រៀមស្បៀងរួចជាស្រេចជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលរងគ្រោះដោយប្រការណាមួយពីជំងឺកូវីដ១៩ ឬកង្វះបង្ហាជីវភាពប្រចាំថ្ងៃជាដើម ក្រោមការចូលរួមរបស់បងប្អូនសប្បុរសជនក្នុងមូលដ្ឋាន ពិសេសថ្នាក់ដឹកនាំសាមីឃុំ ស្រុក ខេត្ត ដោយផ្ទាល់។
ដូចគ្នានេះ អ្វីដែលលោក គ្រី យ៉ា មេឃុំតេជោអភិវឌ្ឍន៍ អនុវត្តន៍យ៉ាងមានប្រសិទ្ធភាពនោះ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ លោកបានដាក់ចេញវិធានការចំនួន២ចំណុច គឺទី១ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលចេញពីតំបន់ក្រហម ចូលមកក្នុងមូលដ្ឋាន គឺតម្រូវធ្វើចត្តាឡីស័កបន្ទាន់នៅលំដានរបស់ខ្លួន ដោយមានការត្រូវពិនិត្យពីសំណាក់អាជ្ញាធរ និងការយកសំណាក ទោះបងប្អូនដែលយកសំណាក មាន ឬគ្មាន កូវីដ១៩ ក៏តម្រូវធ្វើចត្តាឡីស័កដូចគ្នា ដើម្បីរួមគ្នាបង្ការ មូលដ្ឋានគ្មានជំងឺកូវីដ១៩។ ទី២ ក្នុងករណីមានការសង្ស័យក្រោយយកសំណាក សុខភាពមានការប្រែប្រួល ក្តៅខ្លួន ក្អក ហៀរសំបោរ និងកណ្តាស់ជាដើម ត្រូវប្រញាប់ទាក់ទងមកអាជ្ញាធរ និងក្រុមគ្រូពេទ្យ។
ជាមួយគ្នានេះ លោកមេឃុំតេជោកអភិវឌ្ឍន៍ គ្រី យ៉ា ក៏បានសំណូមពរ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្ថែមក្នុងមូលដ្ឋាន បន្តរក្សាអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់ប្រមុខរដ្ឋាភិបាល ៣កាពារ ៣កុំ ហើយបន្តសហការណ៍ជាមួយអាជ្ញាធរ សមត្ថកិច្ច និងក្រុមគ្រូពេទ្យ ពេលសមាជិកគ្រួសារ ចល័តពីទីកន្លែងផ្សេង ចូលមកក្នុងមូលដ្ឋានភូមិទាំង៦នៃឃុំតេជោអភិវឌ្ឍន៍ ត្រូវរាយការណ៍មកអាជ្ញាធរ ដើម្បីអាជ្ញាធរមានភាពងាយស្រួកក្នុងការគ្រប់គ្រង។ បន្ថែមពីនេះ លោកមេឃុំថ្លែងដោយការរីករាយ ព្រោះមូលដ្ឋានឃុំតេជោអភិវឌ្ឍន៍របស់លោក ដោយមានការយកចិត្តទុកដាក់ពីប្រមុខរដ្ឋាភិបាល បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ហើយ ដែលដំណាក់កាលដំបូង ផ្តល់ជូនអាជ្ញាធរមូលដ្ឋាន រួមទាំងមន្រ្តីរាជការទាំងអស់ ក៏ដូចជាបងប្អូនកម្មកររោងចក្រ និងកម្មករចំការដូចប្រេងជាដើម ហើយដំណាក់កាលបន្ទាប់ និងចាក់ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដូចក្នុងរបាយការណ៍គ្រប់គ្រងរដ្ឋបាលឃុំដែលមានស្រាប់។
សូមជំរាបថា ឃុំតេជោអភិវឌ្ឍន៍ មានភូមិចំនួន៦រួមមាន ភូមិតេជោអភិវឌ្ឍន៍ ភូមិតេជោក្បាលដំរី ភូមិតេជោអង្កាញ់ ភូមិតេជោជ្រៃបាក់ ភូមិតេជោពង្រក និងភូមិតេជោអន្លង់ក្មេងលេង មានប្រពលរដ្ឋសរុបចំនួនជាង៨ពាន់នាក់ ដោយក្នុងនោះអាយុចាប់ពី១៨ឆ្នាំឡើងទៅ និងត្រូវទទួលបានវ៉ាក់សាំងកាពារជំងឺកូវីដ១៩ ចំនួន៤៩៦៩នាក់។
អ្វីដែលពិសេសនោះ ឃុំតេជោអភិវឌ្ឍន៍ក្រោមការគ្រប់គ្រងដឹកនាំដោយលោក គ្រី យ៉ា ជាមេឃុំ រក្សាការពារពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អ ក្នុងការបញ្ជៀសការឆ្លងជំងឺកូវីដ១៩ ដ៏កាចសាហាវ រួមទាំងការចូលរួមសហការណ៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដូចគ្នា។ យ៉ាងណាត្រូវចងចាំថា អ្នកអាចភ្លេចកូវីដបាន តែកូវីដមិនបានភ្លេចអ្នកទេ ប្រសិនបើអ្នកធ្វេសប្រហែសតែបន្តិចនោះ ដូច្នេះដើម្បីកាត់ផ្តាច់ឬសគល់កូវីដ១៩ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធាន ៣ការពារ ៣កុំ របស់ប្រមុខរដ្ឋាភិបាលឱ្យបានជាដាច់ខាត៕