បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច បន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ រយៈពេល១សប្តាហ៍ទៀត គិតចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។
ក្នុងសេចក្តីសម្រេចរបស់ខេត្តបន្ទាយមានជ័យបន្តថា បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមសេចក្តីសម្រេចខាងលើនិងត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕