កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃនេះបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤៤នាក់ និងជាសះស្បើយចំនួន១៤១នាក់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។
ក្នុងសេចក្តីប្រកាសបន្តថា រដ្ឋបាលខេត្តកំពង់ធំ ក៏បាននិងកំពុងរកអ្នកជាប់ពាក់ព័ន្ធផ្សេងទៀត និងជំងឺកូវីដ១៩ ដើម្បីយកមកធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគកូវីដ១៩ ឱ្យបានឆាប់បំផុត ដើម្បីទប់ស្តាក់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំ ក៏បានអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងមួយជាមួយអ្នកវិជ្្ជាមានកូវីដ១៩ ទាំង៤៤នាក់ខាងលើ សូមប្រញាប់ទាក់ទងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីពិនិត្យសុខភាព និងធ្វើចត្រាឡីស័ករយះពេល១៤ថ្ងៃឱ្យបានត្រឹមត្រូវ៕